បន្ទាប់ពីបិទមួយរយៈពេលនេះទីតាំងល្បែងស៊ីសង យីហោ ហេបភី ណេត ភ្នាល់បាល់របស់លោក ហី ទូច នៅខណ្ឌទួលគោកបើកវិញហើយ!

0
633

ភ្នំពេញ ៖ បន្ទាប់ពីបិទមួយរយៈទីតាំងល្បែងស៊ីសងដ៏ធំប្រចាំខណ្ឌទួលគោក យីហោ ហេបភីណេត ជាច្រើនកន្លែង ដែលមានម្ចាស់ឈ្មោះហី ទូច ចាប់ផ្តើមបើកដំណើរការវិញហើយ ហាក់គ្មានខ្លាច រអានិង លោកជា ពិសី អភិបាលខណ្ឌទួលគោកបន្តិចឡើយ មិនដឹងថាលោក ហី ទូច មានខ្នងបង្អែកអីបានជាខ្លាំងយ៉ាងនេះ សូម្បីតែអាជ្ញាធរ មិនទាំងខ្លាចផង។

តាមសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋនៅក្បែនោះបានឲ្យដឹងថា ទីតាំង យីហោ ហេបភីណេត បានបិទមួយរយះ មកហើយ ដោយសារតែ កម្ពុជាផ្ទុះការច្លងរាលដាលនៃជម្ងឺកូវិត១៩ ប៉ុន្តែក្រោយពី រាជរដ្ឋាភិបាល បើកប្រទេសឲ្យដំណើរឡើងវិញ ថ្មីៗនេះស្រាប់តែ លោក ហី ទូច ដែលគេស្គាល់ថា ជាអ្នកមើលការខុសត្រូវ ទីតាំងខាងលើ បានចាប់ផ្តើមបើកឲ្យដំណើរឡើងវិញហើយ។

គួររំលឹកថា ទីតាំងល្បែងស៊ីសង យីហោ ហេបភី ណេត ភ្នាល់បាល់ របស់លោក ហី ទូច កំពុងបើកដំណើរការជាច្រើនទីតាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពិសេសនៅខណ្ឌទួលគោកនជតែម្តង។ ប្រភពដដែលបញ្ជាក់ថា ករណីនេះ លោក ជា ពិសី មិនទាន់បានជ្រាប់ទេ ប្រសិនបើលោក បានដឹងវិញ លោកប្រាកដជាចុះបង្ក្រាប មិនខាន  ព្រោះលោក ធ្លាប់ប្រកាសហើយមិនអនុញាតិឲ្យមានទីតាំងល្បែងស៊ីសងនៅក្នុងទឹកដីលោកទេ។

សូមជម្រាបថា កន្លងមក លោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ បានប្រាប់ឲ្យ អភិបាលខណ្ឌ ទាំង១៤ ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់ គ្រប់ប្រភេទ ដូចជា ហ្គេមបាញ់ត្រី ហ្គេម Internet Online និងល្បែងស៊ីផ្សេងទៀត។ លោក ឃួ ង ស្រេង បាន បញ្ជាក់ទៀតថា បើសិនជា រកឃើញថា ទីតាំងណា ដែលបើក ល្បែងស៊ីសង ហ្គេមបាញ់ត្រី សេវាកម្ម Internet លួចបង្កប់ ការលេងល្បែងស៊ីសង Online ត្រូវតែចាត់វិធានការ តាមផ្លូវច្បាប់ បិទអាជីវកម្មនោះ ហើយ ត្រូវធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ។

ការបញ្ជានេះ ធ្វើឡើង ក្នុងកិច្ចប្រជុំ គណៈបញ្ជាឯកភាពរាជធានីភ្នំពេញ ដោយការចូលរួម ពីអភិបាលរង រាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ រួមទាំង មន្ដ្រីជំនាញពាក់ព័ន្ធជារូបច្រើនទៀត។សូមបញ្ជាក់ថា លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា អាជ្ញាធរ មានសមត្ថកិច្ច ក៏ដូចជា អាជ្ញាធរដែនដី ត្រូវត្រួតពិនិត្យ ឲ្យបានម៉ត់ចត់បំផុត មិនត្រូវអនុញ្ញាតឲ្យ មានល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រី និងអាជីវកម្ម ណេត កាហ្វេ អនឡាញ ដែលមានបង្កប់ល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ជាដាច់ខាត ក្នុងករណី ដែលមាន នៅក្នុងមូលដ្ឋាន របស់ខ្លួនត្រូវបង្ក្រាបភ្លាមៗ ទាំង អ្នកលេង និងម្ចាស់ទីតាំង ដែល ប្រកបអាជីវកម្មខុសច្បាប់នេះ ។

ប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេស លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងលោក អធិការខណ្ឌទួលគោក មេត្តាចុះត្រួតពិនិត្យនឹងបង្ក្រាបល្បែងស៊ីសងខាងលើនេះដើម្បីរក្សាការពារសន្តិសុខនឹងភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃជាពិសេសគឺសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

Facebook Comments
Loading...