សមាជិកជាន់ខ្ពស់ចំនួន ២២នាក់នៃបុគ្គលិកយោធាបេឡារុស្ស ត្រូវបានក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) ដាក់ទណ្ឌកម្ម និងរឹតបន្តឹងពាណិជ្ជកម្មប្រទេសនេះផងដែរ

0
1540

បរទេស ៖ ក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលកំពង់តែក្តៅគគុកនេះ ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) បានដាក់ចេញនូវទណ្ឌកម្មទៅលើបុគ្គលចំនួន ២២នាក់បន្ថែមទៀត និងការរឹតបន្តឹងបន្ថែមទៀតទៅលើពាណិជ្ជកម្មប្រឆាំងនឹងបេឡារុស្ស ជុំវិញតួនាទីរបស់ខ្លួន លើសកម្មភាពបំផ្លាញ ឬការគំរាមកំហែងដល់បូរណភាពទឹកដី អធិបតេយ្យភាព និងឯករាជ្យភាពរបស់អ៊ុយក្រែន។

ទណ្ឌកម្មទាំងនេះត្រូវបានដាក់ចេញប្រឆាំងនឹងសមាជិកជាន់ខ្ពស់ចំនួន ២២នាក់នៃបុគ្គលិកយោធាបេឡារុស្ស ដោយមើលឃើញពីតួនាទីរបស់ពួកគេនៅក្នុងការសម្រេចចិត្ត និងដំណើរការរៀបចំផែនការយុទ្ធសាស្រ្តដែលនាំឱ្យមានការចូលរួមរបស់បេឡារុស្សក្នុងការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានចុះបញ្ជីសមាជិកយោធាបេឡារុស្សចំនួន ២០នាក់រួចហើយនៅក្នុងបរិបទដូចគ្នានេះកាលពីក្នុងខែកុម្ភៈ។

លោក Josep Borrell អ្នកតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខបាននិយាយថា «ជាមួយនឹងវិធានការទាំងនេះ យើងកំពុងកំណត់គោលដៅទៅលើអ្នកនៅក្នុងប្រទេសបេឡារុស្សដែលសហការជាមួយនឹងការវាយប្រហារទាំងនេះប្រឆាំងនឹងអ៊ុយក្រែន និងការដាក់ការរឹតបន្តឹងពាណិជ្ជកម្មក្នុងវិស័យសំខាន់ៗមួយចំនួន»។

នៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា ក្រុមប្រឹក្សានេះក៏បានណែនាំផងដែរនូវការដាក់ចេញវិធានការរឹតបន្តឹងបន្ថែមទៀតនៅក្នុងពាណិជ្ជកម្មទំនិញដែលប្រើសម្រាប់ផលិត ឬផលិតផលិតផលថ្នាំជក់ ឥន្ធនៈរ៉ែ សារធាតុកាកប្រេងកាត និងផលិតផលឧស្ម័នអ៊ីដ្រូកាបូន ផលិតផលប៉ូតាស្យូមក្លរួ ផលិតផលឈើ ផលិតផលស៊ីម៉ងត៍ ផលិតផលដែក និងដែកថែប និងផលិតផលកៅស៊ូ។

វាបាននិយាយថា វិធានការរឹតបន្តឹងបន្ថែមទៀតក៏ត្រូវបានដាក់ចេញទៅលើការនាំចេញទំនិញ និងបច្ចេកវិទ្យាប្រើប្រាស់ទ្វេរដង ព្រមទាំងទំនិញ និងបច្ចេកវិទ្យាទំនើបមួយចំនួនដែលអាចរួមចំណែកដល់ការអភិវឌ្ឍផ្នែកយោធា បច្ចេកវិទ្យា ការពារជាតិ និងសន្តិសុខរបស់ប្រទេសបេឡារុស្ស រួមជាមួយនឹងការរឹតបន្តឹងទៅលើការផ្តល់សេវាពាក់ព័ន្ធនានាផងដែរ៕(ប្រភព People’s Daily )

Facebook Comments
Loading...