ក្រសួងទេសចរណ៍ ដាក់ឱ្យអនុវត្ត “ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុកតាមគន្លងប្រក្រតីភាពថ្មី” សម្រាប់អាជីវកម្មទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍

0
3824

ភ្នំពេញ ៖ សេចក្ដីជូនដំណឹង ស្ដីពីការដាក់ឱ្យអនុវត្ត “ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុកតាមគន្លងប្រក្រតីភាពថ្មី” www.camccms.org សម្រាប់អាជីវកម្មទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដើម្បីចូលរួមអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីប្រភេទអូមីក្រុង។

ប្រព័ន្ធនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងមជ្ឈមណ្ឌលកម្ពុជា ៤.០ ដោយមានការគាំទ្រពីគណៈកម្មការទី៧ នៃរដ្ឋសភា និងសហភាពសហព័ន្ធយុវជនកម្ពុជា៕

Facebook Comments
Loading...