ជនសង្ស័យម្នាក់ឃើញទួរស័ព្ទគេទុកនៅគៀនខ្លួនធ្វើសកម្មភាពលួចបានសម្រេច តែត្រូវប៉ូលិសឃាត់ខ្លួន

0
255

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនភ្លាមៗក្នុងសកម្មភាពលួចទូរស័ព្ទដៃជនរងគ្រោះទុកនៅគៀនខ្លួនកាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២២ នៅចំណុចមាត់ទន្លេខាងត្បូងព្រះអង្គដង្កើរផ្លូវព្រះស៊ីសុវត្ថិភូមិ១ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាអត្តសញ្ញាណជនសង្ស័យឈ្មោះ ចិន សុវិជ្ជា ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យកទូរស័ព្ទចំនួន០១គ្រឿង ម៉ាក់អុបប៉ូពណ៍ខ្មៅ (ប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ)។ ជនរងគ្រោះឈ្មោះ ចាន់ នីកុល ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរប នៅផ្ទះ សា្នក់នៅភូមិចំការឪឡឹក២ សង្កាត់ចោមចៅ2ខណពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់ទូរស័ព្ទចំនួន០១គ្រឿង ម៉ាក់អុបប៉ូពណ៌ខ្មៅ (ប្រគល់ជូនជនរងគ្រឿងយកទៅប្រើប្រាស់វិញ)។

ប្រភពដដែលបានឲ្យដឹងទៀតថា កាលពីរំលងអាទធ្រាត្រជនរងគ្រោះនិងប្តីបានដើរទៅអង្គុយលេងនៅបរិវេនមាតទន្លេ(ជិតព្រះអង្កើរ)ស្ថិតនៅផ្លូវព្រះស៊ីសុវិត្ថិភូមិ១សង្កាត់ជ័យជំនះខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយទុកទូរស័ព្ទ០១គ្រឿងនៅក្បែខ្លួនហើយស្រាប់តែជនសង្ស័យ ចិន សុវិជ្ជា ភេទប្រុស បានចូលមកអែបខាងស្តាំរួចធ្វើសកម្មភាពលួចទូរស័ព្ទ០១គ្រឿបានសំរេច កាន់នៅនិងដៃពេលនោះជនរងគ្រោះបានដឹងទាន់ក៏ស្រែកផ្អើលឆោឡោ ជនសង្ស័យរត់គេចខ្លួនស្របពេលពេលនោះកម្លាំងល្បាតប៉ុស្តិ៍នគបាលរដ្ធបាលជ័យជំនះមកដល់ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានចំនួន០១ម្នាក់.រួមជាមួយវត្ថុតាងទូរសព្ទ័ដៃ០១គ្រឿងមាកអុបប៉ូ ពណ៍ខ្មៅ យកមកសាកសួរនៅប៉ុស្តិ៍នគបាលរដ្ធបាលជ័យជំនះ។

ក្រោយពីសាកសួរជនសង្ស័យឈ្មោះ ចិន សុវិជ្ជា បានសារភាពថាខ្លួនបានធ្វើសកម្មភាពលួចទូរស័ព្ទ ពិតប្រាកដមែន ។និងឆ្លងតាមការធ្វើតេសន៍ស្វែងរកសារធាតុញៀនលើជនសង្ស័យ ចិន សុវិជ្ជា ជាលទ្ធផលគឺអវិជ្ជមាន(មិនមានសារធាតុញៀន)។និងឆ្លងតាមការយកសំណាកពីក្រសួងសុខាងភិបាលលើជនសង្ស័យឈ្មោះ ចិន សុវិជ្ជា ជាលទ្ធផល គឺអវិជ្ជមានកូវីដ-១៩។

ចំពោះមុខកំលាំងជំនាញខណ្ឌប៉ុស្តិ៍ កំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...