លោកហ៊ុយ យ៉ាឡេង មោទនភាពខ្លាំងខណ: ភាពយន្តខ្មែររឿងនំបញ្ចុកសម្លរខ្មែរ ត្រូវបានជ្រើសរើសចូលក្នុងមហោស្របភាពយន្តអាមេរិក

0
628

ភ្នំពេញ ៖ លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករភាពយន្តល្បីឈ្មោះបានសម្តែងអារម្មណ៍សប្បាយ ចិត្តនិងមោទនភាពខ្លាំងបន្ទាប់ពីស្នាដៃភាពយន្តរ បស់លោកមួយទៀតត្រូវបានជ្រើសរើសចូលក្នុងម ហោស្របភាពយន្តអាមេរិក។

គេនៅចាំបានថា កាលពីថ្មីៗកន្លងទៅនេះលោកហ៊ុ យ យ៉ាឡេងធ្លាប់បានប្រកាសអំពីដំណឹងដ៏រំភើបផ ងដែរព្រោះស្នាដៃភាពយន្តរឿង ដើម្បីកូនរបស់លោ កក៏ត្រូវបានសាលាអន្តរជាតិមួយនៅកោះតៃវ៉ាន់ស្នើរសុំយកទៅបញ្ចាំងដើម្បីសិក្សាស្វែងយល់អំពីភាពយន្តជីវិតដ៏កម្សត់មួយនេះ។

ដោយឡែកពេលនេះស្រាប់តែផលិតកររូបនេះបានបង្ហាញអារម្មណ៍រំភើបថែមទៀតដោយសារភាពយន្តរឿង នំបញ្ចុកសម្លរខ្មែរ ត្រូវបានជ្រើសរើសចូលក្នុងមហោស្របភាពយន្តអាមេរិក។លោកលើកឡើងដូច្នេះថារីករាយដែលភាពយន្តរឿង នំបញ្ចុកស ម្លរខ្មែរ បានជ្រើសរើសចូលក្នុងមហោស្របភាពយន្តអាមេរិក។

តាមរយ:ដំណឹងនេះគេឃើញអ្នកគាំទ្រនិងមហាជនជាច្រើនបានសម្តែងការចូលរួមអបអរផងដែរ។

នេះក៏ជាមោទនភាពនិងភាពជោគជ័យថ្មីមួយទៀតសម្រាប់ផលិតករលោក ហ៊ុយ យ៉ាឡេង ខណ:ដែលស្នាដៃភាពយន្តរបស់លោកទទួលបានការចាប់ អារម្មណ៍និងគាំទ្ររហូតត្រូវបានជ្រើសរើសចូលក្នុងមហោស្របភាពយន្តអាមេរិកនាពេលនេះ៕

Facebook Comments
Loading...