សន្តិសុខម្នាក់រងរបួសធ្ងន់ដោយសារតែត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពេញទំហឹងកែងផ្លូវ១០៦ សង្កាត់វត្តភ្នំ

0
4799

ភ្នំពេញ ៖ រថយន្តពាក់ស្លាក់លេខ ភ្នំពេញ 2Bi 4345បើកបុកបុរសម្នាក់របួសធ្ងន់ហើយបើកគេចបាត់ប៉ុន្តែបន្សល់នូវសញ្ញាល្អសម្រាប់សមត្ថកិច្ចតាមចាប់រថយន្តនោះមកទទួលខុសត្រូវវិញដោយសារតែរថយន្តនោះបានជ្រុះធ្លាក់លេខនៅកន្លែងកើតហេតុ ដែលហេតុការណ៍គ្រោះថ្នាក់នេះបានកើតនៅវេលាម៉ោង០០ និង១៥ នាទីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចផ្លូវ៦១ កែងផ្លូវ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថារថយន្ត មិនស្គាល់ម៉ាកមាន ស្លាកលេខ ភ្នំពេញ 2Bi 4345 បើកបរបណ្តោយផ្លូវលេខ 106ពីកើត ទៅលិច បានបុកម៉ូតូ ម៉ាកWAV ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1BM 5042 បើកបរបណ្តោយផ្លូវលេខ61 ពីត្បូង ទៅជើងអ្នកបើកបរ ឈ្មោះ អន ផល្លា ភេទប្រុស អាយុ34ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅ សង្កាត់ទឹថ្លា ខណ្ឌសែនសខ រងរបួសធ្ងន់ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

មូលហេតុរថយន្តបុករត់គេច បាត់មិនស្គាល់ភិនភាគបានជ្រុះស្លាកលេខនៅកន្លែងកើតហេតុ។ ករណីនេះបានធ្វើការវាស់វែងយក រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីស្រាវជ្រាវបន្តទៀត៕

Facebook Comments
Loading...