សឿ.ងមែ.នរបស់គេមែ.ន អាងសាច់ញាតិម្ចាស់ដើមការ ខឹ.ងកម្ម៉ង់បទចម្រៀងមិ.នបានឡើ.ងវៃ.អ្ន.កភ្លេងដ.ល់លើឆាក ប.ង្កជា.ហឹ.ង្សាផ្អើ.លអ្នកហូបការរត់ជា.ន់ជើ.ងគ្នា

0
10013

កំពង់ស្ពឺ ៖ ក្រុមក្មេងទំនើង ប្រចាំភូមិ ចំនួន៥នាក់ត្រូវបាន សមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ សរុបចំនួន ៥នាក់ ហើយ  ក្រោយពី  ពួកគេខឹង ខឹងកម្ម៉ង់បទចម្រៀងមិនបាន ឡើងវៃអ្នកភ្លេងដល់លើឆាក បណ្តាលឲ្យភាគី ខាងភ្លេចបានរងរបួស   បង្កជាហឹង្សាផ្អើលអ្នកហូបការរត់ជាន់ជើងគ្នា..។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាល នៃអធិការដ្ឋានស្រុកឧដុង្គ បានស្រាវជ្រាវឈានទៅធ្វើការកំណត់មុខសញ្ញាបង្កហឹង្សាលើក្រុមតន្រ្ដីករ កាលពីយប់ថៃ្ងទី៣០ ខែមករា ឆ្នាំ២០២២ ក្នុងពិធីមង្គលការនៅចំណុចភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានចំនួន ០៣នាក់ ៖ ១-ឈ្មោះ ប៊ូ សុខគា ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិចាអោក ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ២-ឈ្មោះ ប៉ិច ម៉ាញ ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ៣-ឈ្មោះ ហួត គឹមស្រេង ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ដោយឡែកពីនាក់ទៀតមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុឈានដល់ការបង្កហឹង្សាពីដំបូង ឈ្មោះ ហួត គឹមស្រេង ជាភ្ញៀវមកចូលរួមក្នុងពិធិការបានឡើងទៅលើឆាកក្នុងគោលបំណងស្នើសុំអោយអ្នកភ្លេងជួយលេងបទចម្រៀងអោយខ្លួន និងបានប្រើកាយវិការជ្រុលជ្រួសទៅលើ អ្នកចម្រៀងស្រី អ្នកភ្លេងដៃអ៊័ក ក៏មានការគាសដៃចេញ កាយវិការទាំងនេះបណ្ដាលឱ្យឈ្មោះ ប៊ូ សុខគា ដែលជាមិត្ដភ័ក្ភអង្គុយខាងក្រោមមើលឃើញច្រឡំស្មានតែអ្នកភ្លេងវៃពួកម៉ាកក៏ស្ទុះឡើងទៅលើកឆាកទាញឧបករណ៍ភ្លេងវៃទៅលើអ្នកភ្លេងរត់ពេញឆាក។ ក្នុងហេតុការណ៍ដ៏ច្របូកច្របល់នេះបណ្ដាលឱ្យក្រុមតន្រ្តីម្នាក់ឈ្មោះ ម៉េង គង់សល់ ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកចុចអ័ក រងរបួសត្រូវក្បាល ចំមុខ ចំច្រមុះ ត្រូវខ្លួនជាច្រើនដៃ និងច្រើនជើង។

តាមការបញ្ជាក់ឱ្យដឹងពីលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គថា ក្រុមបង្កហឹង្សា ក្រោយបង្កភាពចលាចលពេញពិធីមង្គលរួចបាននាំគ្នាគេចខ្លួនបាត់ ដោយមានកិច្ចសហការល្អកំលាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតតាមឃាត់ខ្លួនបាននិងបានបញ្ជូនក្រុមបក្ខពួក ជាបន្តបន្ទាប់ បាន៥នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុក បំពេញនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌខេត្ដដើម្បីចំណាត់ការបន្ដ៕

Facebook Comments
Loading...