កូនសិស្សលោកវត្តកោះ២នាក់ បក់ដៃហៅគ្នាចូលបន្ទប់ទឹក តែនារីរងគ្រោះដើរចូលតាមបានធ្វើសកម្មភាពរំលោ..ភសេ.ពសន្ធវៈបានសម្រេចម្នាក់

0
202

ភ្នំពេញ ៖ កូនសិស្សលោកវត្តកោះចំនួន២នាក់ បក់ដៃហៅគ្នាទៅបន្ទប់ទឹកកុដ្ឋិលោក តែនារីរងគ្រោះដើរតាម រួចក៍បាននិយាយត្រូវរ៉ូវគ្នា ហើយនាំគ្នាធ្វើសកម្មភាពចាប់រំលោ..ភសេពសន្ធវៈបានសម្រេចម្នាក់ មិនសម្រេចម្នាក់ តែក្រោយមកបានប្រមាណ១សប្តាហ៍ត្រូវម្តាយនារីរងគ្រោះមកប្តឹងប៉ូលិសឲ្យឃាត់ខ្លួនបានទាំង២នាក់ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ។

សមត្ថកិច្ចខណ្ឌដូនពេញបានឲ្យដឹងថា កូនសិស្សលោកវត្តកោះទាំង២នាក់ដែលត្រូវបានប៉ូលិសឃាត់ខ្លួនពីបទរំលោ..ភសេ.ពសន្ធវ:ដោយមានស្ថានទម្ងន់ទោសនេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ មកម្លេះនៅចំណុចក្នុងវត្តកោះផ្លូវមុន្នីវង្សកែងផ្លូវ១៧៨ភូមិ៩សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ក្នងបន្ទប់ទឹកក្រោយកុដលេខ២)។ ដោយជនសង្ស័យទី១-ឈ្មោះគា.សីហា ភេទប្រុសអាយុ១៨ឆ្នាំ ស្នាក់នៅក្នុងវត្តកោះកុដលេខ២មុខរបរ:សិស្សលោក និងទី២-ឈ្មោះប៉ាត គឹមអ៊ី ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅក្នុងវត្តកោះកុដលេខ២៤មុខរបរ:សិស្សលោក។ នារីរងគ្រោះឈ្មោះស.គ .រ ភេទស្រីអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យវត្តកោះ មានទីលំនៅផ្ទះនៅសង្កាត់ផ្សារថ្មី២ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២វេលាម៉ោង០៧ និង០០នាទីជនរងគ្រោះបានមកលេងមុខកុដលេខ២រហូតដល់ម៉ោង១៨និង០០នាទី ពេលនោះជនសង្ស័យឈ្មោះគា សីហា បានប្រាប់ជនរងគ្រោះថាកុំដាក់រូបខ្ញុំក្នុងទូរសព្ទអី តែជនរងគ្រោះបានប្រាប់ថា(ខ្ញុំស្រលាញ់បងសីហា)បន្ទាប់មកជនសង្ស័យបានដើរឆ្ពោះទៅបន្ទប់ទឹក មិនទាន់ដល់បន្ទប់ទឹកទេ ពេលនោះជនរងគ្រោះបានដើរតាមក្រោយ ដល់បន្ទប់ទឹកជនសង្ស័យឈ្មោះប៉ាត គឹមអ៊ី បានបើកទ្វារបន្ទប់ទឹកលើកដៃហៅសីហាឲ្យចូលក្នុងបន្ទប់ទឹកតែពេលនោះជនរងគ្រោះបានដើរចូលទៅមុនត្រូវបានជនសង្ស័យឈ្មោះប៉ាតគឹម អ៊ី ចាប់អោបថើបតែជនរងគ្រោះបានប្រកែកថាអត់ឲ្យបងអ៊ីទេ ឲ្យតែបងសីហាទេ ពេលឮដូចនេះជនសង្ស័យឈ្មោះសីហា បានដើរទៅផ្សារអូឫស្សីទិញស្រោមអនាម័យមួយតម្លៃ១.០០០៛ត្រលប់មកវិញបានធ្វើសកម្មភាពរំលោ..ភបានសំរេច (ដោយជនសង្យ័យឈ្មោះប៉ាត គឹមអ៊ី ឈរមើល)ពេលជនសង្ស័យឈ្មោះសីហា រំលោ..ភហើយដើរចេញ។ ជនសង្ស័យទី២ឈ្មោះប៉ាត គឹមអ៊ី បានធ្វើសកម្មភាពចាប់ជនរងគ្រោះរំលោ..ភដែរតែពុំបានសំរេចទេដោយជនរងគ្រោះរើបំរាស់ ហើយក៏ចេញទៅផ្ទះរៀងៗខ្លួន លុះដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ទើបជនរងគ្រោះនឹងម្តាយមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងរាំងចុះទៅឃាត់ជនសង្ស័យបានពីរនាក់ មកសាកសួរ។

ក្រោយការសាកសួរជនសង្ស័យទាំងពីរបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភារំលោ..ភបានសំរេចប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានបន្តតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...