ចូរនាំគ្នាថែរក្សាអនាម័យកម្ចាត់ជម្រកមូសខ្លា ជាភ្នាក់ងារចម្លងវីរុសគ្រុនឈាម និងថែទាំកូនៗ កុំឲ្យមូសខ្លាខាំ ព្រោះជំងឺគ្រុនឈាមអាចសម្លាប់កុមាបាន

0
401

ភ្នំពេញ ៖ បើតាមការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ូករបស់ផេកDr.beat richner នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះបញ្ជាក់ថាមានក្មេងស្រីអាយុ៨ឆ្នាំ ម្នាក់នេះមកពីជាយក្រុងភ្នំពេញ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរបំផុត មកដល់ពេទ្យ អស់ជីពចរនិងសម្ពាធឈាមធ្លាក់ដល់សូន្យ កូនស្រីត្រូវបាន ក្រុមគ្រូពេទ្យព្យាបាលសង្គ្រោះ៣យប់៣ថ្ងៃ និងត្រូវបញ្ចូលឈាមប្លាស្មាអស់៨ប្លោក 8 blood plasma transfusions ថ្ងៃនេះបានធូរស្រាលនិងរស់ឡើងវិញ សូមកោតសរសើរនិងអរគុណ ដល់សមត្ថភាពរបស់ក្រុមគ្រូពេទ្យឯកទេសកម្ពុជាយើង ដែលបានសង្រ្គោះកូនស្រីម្នាក់នេះ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង រាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះនិងការពារជីវិត អរគុណមូលនិធិគន្ធបុប្ផាកម្ពុជា-មូលនិធិគន្ធបុប្ផាស្វីស តាំងពីឆ្នាំ១៩៩២មក៕

Facebook Comments
Loading...