ក្រសួងធនធានទឹក ជូនដំណឹងពីការអូស អាកាសធាតុត្រជាក់បន្តទៀត

0
65

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងជាថ្មី ស្តីពី អាកាសធាតុត្រជាក់បន្តទៀត រហូតដល់ថ្ងៃទី៩ខែមករា ឆ្នាំ២០២២  ដោយមាន ភ្លៀងក្នុងកម្រិតផ្សែងក្រូច នៅតំបន់ទំនាបភាគខាងត្បូង និងបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ផងដែរ។

ក្រសួងបានបន្តថា ការអូសបន្លាយ អាកាសធាតុត្រជាក់បន្តទៀត ដោយសារតែ កម្ពុជា នៅតែបន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់( ចិន ) ក្នុងកម្រិតពីខ្សោយទៅមធ្យម ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ២០-២២  °C- សីតុណ្ហភាពអតិបរមា មានពី  ៣១-៣៣  °C – នៅថ្ងៃទី៦-៨ ខែមករា អាចមានភ្លៀងក្នុងកម្រិតផ្សែងក្រូច នៅតំបន់ទំនាបភាគខាងត្បូង ។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ – សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C – សីតុណ្ហភាពអតិបរមា មានពី  ៣០-៣២ °C

៣-តំបន់មាត់សមុទ្រ ៖- សីតុណ្ហភាពអប្បបរមា មានពី ១៩-៣១ °C – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C- នៅថ្ងៃទី៦-៩ ខែមករា អាចមានភ្លៀងក្នុងកម្រិតពីផ្សែងក្រូចទៅខ្សោយ ។អាស្រ័យស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូន សូមសាធារណជនទទួលជ្រាបជាពត៌មាន ៕

Facebook Comments
Loading...