ឪពុកបែកថ្នាំចិត្តអប្រីយអា.ករសម្លា..ប់កូនស្រីទាំងមានវ័យអាយុ១ឆ្នាំ៤ខែ

0
604

រតនគីរី ៖ បុរសម្នាក់បានបែកថ្នាំក្លាយជាសត្វតិរេច្ឆាន​យក​កាំបិតផ្គាក់​អា.​រ.ក កូន​ស្រីខ្លួនឯង​អាយុ​០១​ឆ្នាំ​៤​ខែ បណ្តាល​ឲ្យ​ស្លា..ប់​ភ្លាមៗ នៅ​នឹង​កន្លែងរួចចង់សម្លាប់ខ្លួនតាមក្រោយ​ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅផ្ទះជនបង្កស្ថិតក្នុងភូមិកាំផ្លិញ ឃុំល្បាំង១ស្រុកលំផាត់ ខេត្តរតនគិរី។

បើតាម​របាយការណ៍​រប​ស់​អធិការដ្ឋាន​នគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹង​ថា ក្មេងស្រី​រងគ្រោះ​ឈ្មោះ ឡុង កុសល​ស្រី​វួ​យ អាយុ​០១​ឆ្នាំ​៤​ខែ ជនជាតិ​ខ្មែរ ត្រូវ​បាន​ជន​បង្ក​ជា​ឪពុក​បង្កើត យក​កាំបិតផ្គា.ក់​អា.រ.ក ដា.ច់​ក្បា.ល​ចេញពី​ដង.ខ្លួន បណ្តាល​ឲ្យ​ស្លា..ប់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង​។ ចំណែកជន​បង្ក​មានឈ្មោះ ឡុង កុសល អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

ក្រោយពី​ធ្វើ​សកម្មភាព​អា​រក ទៅលើ​កូនស្រី​រួច ជន​បង្ក​បាន​យក​កាំបិត និង​ពូថៅ​កាប់​មកលើ​ខ្លួនឯង​បណ្តាល​ឲ្យ​របួស​ចំ​ពីលើ​ក្បាល​ធ្ងន់ធ្ងរ រួច​ស្រែក​មិន​ឲ្យ​អ្នកណា ឬក៏​សមត្ថកិច្ច​ចូលមក​ជិត​ខ្លួន​ឡើយ​។

របាយការណ៍​ក៏បាន​បញ្ជាក់​ផងដែរ​ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​អំពើ​ឃាតកម្ម​ខាងលើ​នេះ គឺ​បណ្ដាលមកពី​ជនបង្ក​បែក​ថ្នាំញៀន។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​ធ្វើ​នីតិវិធី​លួងលោម រហូតដល់​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ទើប​ធ្វើការ​ចាប់​ខ្លួន​បាន និង​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី រួច​ចាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

Facebook Comments
Loading...