ត្រូវពង្រឹងសមាជិកចាស់ ពង្រីកសមាជិកថ្មី មិនត្រូវប្រកាន់អ្នកមករួមរស់ជាមួយយើង ថាមកពីខាងណានោះទេ

0
235

ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាបក្ស នៅក្នុងមូលដ្ឋានសង្កាត់គោករកា នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១នេះ លោកសុខ សម្បត្តិ ប្រធានគណកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា ត្រូវពង្រឹងសមាជិកចាស់ ពង្រីកសមាជិកថ្មី មិនត្រូវប្រកាន់ថាមកពីខាងណានោះទេ ធ្វើយ៉ាងណាឲ្យរឹងមាំ ពិសេសបងប្អូនដែលមករួមរស់ជាមួយជាមួយគណបក្សប្រជាជនកម្ពុជាយើង។

លោកបន្ថែមថា ថ្ងៃនេះយើងធ្វើល្អហើយ ថ្ងៃខាងមុខត្រូវខិតខំធ្វើយ៉ាងណាឲ្យល្អជាងថ្ងៃនេះទៀតកុំបន្ធូដៃឲ្យសោះ មិយូទេនៅសល់រយៈពេលប្រមាណជា៥ខែទៀតប៉ុណ្ណោះការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់និងមកដល់ ដូចនេះសូមក្រុមការងារចុះជួយសង្កាត់ ភូមិ និងសហគមន៍ ត្រូវកែប្រែនៅចំណុចខ្វះខាត ដើម្បីបម្រើប្រជាពលរដ្ឋឲ្យបានល្អទាំងសេវាសាធារណៈ និងសុខទុករបស់ពួកគាត់ជារៀងរាល់ថ្ងៃ។

លោកបន្តថា ទាំងសង្កាត់ ទាំងភូមិ និងសហគមន៍ ត្រូវពន្យល់ដល់ប្រជាពលរដ្ឋកុំឲ្យមានសតិអារម្មណ៍ពីការបិតខ្ទប់ភូមិ និងសហគមន៍ កាលពីពេលឆ្លងរីករាលដាលនៃជំងឺកូវីដកន្លងមក ព្រោះប្រជាពលរដ្ឋជាច្រើនពួកគាត់បានយល់ពីកាលៈ ទេសៈនេះ ដែលប្រជាពលរដ្ឋរងគ្រោះដល់អាយុជីវិតហើយ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានជួយសង្គ្រោះអាយុជីវិតពួកគាត់ទាំងគ្រួសារពីការស្លាប់បាន។

ជាចុងក្រោយលោកសុខ សម្បត្តិ ក៍បានជំរុញឲ្យក្រុមការងារទាំងអស់ត្រូវបន្តសហការ និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ត្រូវដោះស្រាយជូនដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាផ្សេងៗ ដើម្បីកុំឱ្យថ្នាក់ដឹកនាំរបស់យើង នៅខាងលើមានការខកបំណងពីក្រុមការងារយើងនេះឲ្យសោះ។

គួបញ្ជាក់ថា ក្នុងឱកាសនោះលោក សុខ សម្បត្តិ ប្រធានគណ:កម្មាធិកាគណរបក្សខណ្ឌ និង លោកម៉ៅ បូរ៉ា អនុប្រធានប្រចាំការគណ:បក្សខណ្ឌ បាននាំយកមកជាមួយនូវអង្ករចំនួន១តោនជូនដល់គណបក្សសង្កត់គោករកាផងដែរ៕

Facebook Comments
Loading...