លោកសុខ សម្បត្តិ ដឹកនាំមន្ត្រីសាលាខណ្ឌ និងសង្កាត់ចូល​រួមរំឡែកទុក្ខគ្រួសារសពលោកឆុន សំ ប្រធានសសយក សង្កាត់ពន្សាំង

0
299

ភ្នំពេញ ៖ អភិបាលខណ្ឌព្រែកព្នៅ ដឹកនាំមន្ត្រីសាលាខណ្ឌ និងសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌព្រែកព្នៅ បាន​នាំ​យកថវិការ និងសម្ភារៈមួយចំនួន​ចូលរួមរំលែកមរណ:ទុក្ខ ជូនក្រុមគ្រួសារសពលោកឆុន សំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់ពន្សាំង ដែលទទួលមរណភាពនៅវេលាម៉ោង១៨ និង៥០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ដោយរោគាពាធក្នុងជនា្មយុ៤២ឆ្នាំ នៅគេហដ្ឋានក្នុងភូមិត្រពាំងទទឹង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាល​ពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ។

ទាំងនេះគឺជាការយកចិត្តទុកដាក់ របស់សាលាខណ្ឌព្រែកព្នៅ និងសហភាពសហព័ន្ធយុវជនកម្ពុជា ក៍ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌព្រែកព្នៅ ព្រមទាំងសង្កាត់ពន្សាំង ដែលបាននាំយកនូវ អំណោយផ្ដល់ជូនអ្នកដែលជួបការលំបាក ពិសេសអ្នក​មានជម្ងឺនិងទទួលមរណៈភាពដូចជាពេលនេះ ដែលបង្ហាញពីការយកចិត្តទុកដល់ប្រជាពលរដ្ឋ ដោយអនុវត្តតាម​អានុសាសន៍ដ៍ខ្ពង់ខ្ពសរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល​តម្រូវ​ឲ្យគ្រប់សមត្ថកិច្ចនិងអាជ្ញាធរទាំងអស់ត្រូវតាមដ្ឋាន កុំឲ្យប្រជាពលរដ្ឋម្នាក់ណា​ស្លាប់​ដោ​យអត់បាយនៅក្នុងភូមិឫ សង្កាត់និងខណ្ឌដែលអាជ្ញាធរមិនដឹងនោះ។

គួរបញ្ជាក់ថា សម្ភារៈដែលចូលរួមបុណ្យនាខណៈនោះមានអង្ក៤បេ ទឹកក្រូច៥កេស ទឹកសុទ្ធ៥កេស ថវិការអភិបាលខណ្ឌចំនួន២លានរៀល ថវិការយុវជនទំពាំងជំនាន់ទី១ និងទី២ ចំនួន១០៤២ដុល្លា ព្រមទាំងថវិការសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌព្រែកព្នៅ ចំនួន១លាន៩០ម៉ឺនរៀល៕

 

Facebook Comments
Loading...