គ្រាន់តែសុំស្រាខ្លួនផឹកញឹកញាប់ពេក​ និងហ៊ាននិយាយថាខ្លួនលួចមី ជនសង្ស័យម្នាក់កាប់ទៅលើដៃគូរផឹកស៊ីរងរបួសធ្ងន់

0
387

បាត់ដំបង ៖ គ្រាន់តែជ​នរងគ្រោះ សុំស្រាខ្លួនផឹកញឹកញាប់ពេក​ និងបានចោទប្រកាន់ថា ខ្លួនលួចមីជនសង្ស័យម្នាក់យកពូថៅកាប់ទៅលើជនរងគ្រោះត្រង់ខ្នង និងក្បា​លផ្នែកខាងក្រោយ បណ្តាលឲ្យរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ កាលពីថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចបរិវេណវត្តនិគ្រោធ​រង្សី ក្នុងក្រុមទី១ ភូមិរូងជ្រៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង​។

សមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សា ដោយចេតនាមានស្ថាទម្ងន់ទោស (កាប់ដោយពូថៅ) នេះ បង្កដោយជនស​ង្ស័យឈ្មោះ ម៉ា ណារិន ហៅ ស​ម្បត្តិ ភេទប្រុសអាយុ ៥៥ឆ្នាំ ស្នាក់​នៅ​ក្នុងបរិវេណវត្តនិគ្រោធរង្សី។ ក្នុងការឃា​ត់ខ្លួនជនសង្ស័យឈ្មោះ ម៉ា ណារិន ហៅ សម្បត្តិ នេះប៉ូលិសដកហូតបានសម្ភារៈវត្ថុតាង ជាពូថៅផ្លែដែកដងឈើចំនួន១ និងបានបញ្ជូនទៅកាន់អធិការដ្ឋាន​នគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរ។

ចំណែកជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះ យ៉ម ព្រីង ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅ​ភូមិបល្ល័ង្កក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល បណ្តា​ល​ឲ្យរងរបួសត្រង់ខ្នង និងក្បា​លផ្នែកខាងក្រោយ (​របួសធ្ងន់) ​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក​ថ្មគោល ដើម្បីសង្គ្រោះបន្ទាន់។

នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថា​ មូលហេតុដែលខ្លួនធ្វើសក​ម្មភាពបែបនេះ ទៅលើជនរងគ្រោះ ដោយ​សារតែខឹងជ​នរងគ្រោះ សុំស្រាខ្លួនផឹកញឹកញាប់ពេក​ និងបានចោទប្រកាន់ថា លួចមីរបស់ខ្លួនផងដែរ។ ក្រោយធ្វើការសាកសួរជនសង្ស័យ និងវត្ថុតាង ត្រូវបាននគរ​បាលស្រុក រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើ ម្បីចាត់ការតាមច្បាប់៕

Facebook Comments
Loading...