មួយយប់បានខ្លួនប្រាណអូនពីរដង ម្តេចក៍ស្នេហ៍ស្នង ចង់ស៊ីដាច់ម៉ូតូអូនទៀតទីបំផុតជាប់ខ្នោះសមត្ថកិច្ច

0
87

ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាប់ខ្លួនជនសង្ស័យ១នាក់ ករណីឆបោក (យកម៉ូតូ) និងលួងលោមរួមភេទបានសម្រេចជាច្រើនដង។

នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ប្រាប់អោយដឹងថា ហេតុការឃាត់ខ្លួនជនសង្ស័យ ករណី ឆបោក (យកម៉ូតូ) និង លួងលោមរួមភេទ កើតឡើង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២២ និង០០នាទី នៅចំណុច ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ ខែម រតនា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាកនៅផ្ទះជួល ភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។ ចំណែក ជនរងគ្រោះឈ្មោះ ប្រាក់ ចន្ធូ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់បន្តថា  កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨ និង០០នាទី ជនរងគ្រោះឈ្មោះ ប្រាក់ ចន្ធូ លេងហ្វេសបុកឈ្មោះ Chan To Love  ក៏បានឃើញហ្វេសបុកឈ្មោះ ជាងជួសជុលទូរស័ព្ទគ្រប់ប្រភេទ ដែលជារបស់ជនសង្ស័យឈ្មោះ  ខែម រតនា ហើយជនរងគ្រោះក៏បានឆាតទៅសួរជនសង្ស័យ ដើម្បីរកទិញទូរស័ព្ទបង់រំលោះចំនួន ១គ្រឿងរួចជនសង្ស័យបានឆាតតបមកជនរងគ្រោះប្រាប់ថារូបគេ (ជនសង្ស័យ) ស្រលាញ់ពេញចិត្តជនរងគ្រោះខ្លាំងណាស់ ដូចនេះមិនបាច់បង់រំលោះទេ រូបគេ (ជនសង្ស័យ) និងអោយទូរស័ព្ទ ១គ្រឿងទៅជនរងគ្រោះយកប្រើចុះ ។ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩ និង០០នាទីជនសង្ស័យបានឆាតសុំណាត់ជួបជនរងគ្រោះជិះម៉ូតូទៅដើរលេងនៅខាងក្រោយសណ្ឋាគារសុខា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ  ដើម្បីនិយាយលួងលោមជនរងគ្រោះថា រូបគេ (ជនសង្ស័យ) ស្រលាញ់ជនរងគ្រោះយកធ្វើជាប្រពន្ធពិតប្រាកដ។ វេលាម៉ោង២២ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យក៏បានដឹកជនរងគ្រោះមកដេកផ្ទះសំណាក់ (យីហោ) មេដៃមាស ម្តុំផ្សារ ស៊ិនជូរីផ្លាស្សាសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ  ។ ជនសង្ស័យដេកជាមួយជនរងគ្រោះដល់ភ្លឺរួមភេទបានសម្រេច ចំនួន ២លើកហើយក៏ដឹកជនរងគ្រោះមកផ្ទះជួលនៅផ្លូវវេងស្រេង វិញ ។ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨ និង០០នាទី ជនសង្ស័យបានទូរស័ព្ទទៅជនរងគ្រោះប្រាប់អោយបើកម៉ូតូទៅយករូបគេ (ជនសង្ស័យ) ម្តុំខាងកើតស្ពានអាកាសរវង្វង់មូលចោមចៅ ដោយជនរងគ្រោះបើកម៉ូតូ ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ស្វាយរៀង 1R-1484 ។ ពេលជនរងគ្រោះទៅដល់ជនសង្ស័យអោយជនរងគ្រោះអង្គុយពីខាងក្រោយ ដោយជនសង្ស័យជាអ្នកបើកម៉ូតូម្តង ។ ជនសង្ស័យឌុបជនរងគ្រោះទៅលេងសួនច្បារតាមមាត់ទន្លេរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នាវេលាម៉ោង២១ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យក៏បានដឹកជនរងគ្រោះត្រឡប់មកវិញ ដល់ផ្លូវបេតុង ៦០ម៉ែត្រ ភូមិទឹកថ្លា សង្កាត់ក្រាំពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃើញមានសភាពស្ងាត់ជនសង្ស័យធ្វើជាធ្លាក់មួកសុវត្ថិភាពហើយប្រាប់ជនរងគ្រោះអោយចុះទៅរើសពេលជនរងគ្រោះដើរទៅរើសមួកជនសង្ស័យក៏បានបើកម៉ូតូរបស់ជនរងគ្រោះគេចខ្លួន។

ដោយឃើញសភាពការបែបនេះ ជនរងគ្រោះក៏បានស្រែកឆោឡោហើយកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដែលកំពុងជិះម៉ូតូល្បាតក្បែរនោះ ក៏បានជួយអន្តរាគមន៍ដេញតាមពីក្រោយនិងស្រែកតាមវិទ្យុទាក់ទងឲ្យគោលដៅខាងមុខជួយស្ទាក់ចាប់ ដល់ចំណុចសាលាបឋមសិក្សា ទៀនសង្កាត់ទៀន ខណ្ឌដង្កោ  មានចំងាយពីកន្លែងកើតហេតុប្រវែង ៣០០០ម៉ែត្រ ទើបឃាត់ខ្លួនជនសង្ស័យបានរួម និងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការតាមនីតិវិធី៕

Facebook Comments
Loading...