បវរកញ្ញាកម្ពុជាត្រៀមយកអត្ថន័យនៃឈុត«វប្បការិកា ចត្វានិមិត្ត» ទៅប្រកួតនាប្រទេសអ៊ី ស្រាអែល នាចុងឆ្នាំ២០២១ខាងមុខនេះ

0
1045

ភ្នំពេញ ៖ បវរកញ្ញា ងិន ម៉ារ៉ាឌី ដែលជាម្ចាស់ម្កុដM iss Universe Camb odia 2021នឹងតំណាងឱ្យកម្ពុជាត្រៀមចេញទៅចូលរួមប្រកួតក្នុងកម្មវិធីដ៏ធំលំដាប់អន្តរជាតិ Mis s Universe 2021នៅប្រទេសអ៊ីស្រាអែលនាពេលឆាប់ៗខាងមុខនេះ។

ជាការពិតគៀកពេលជិតចូលមកដល់នេះដែរគេកត់សម្គាល់ឃើញបវរកញ្ញាមកពីបណ្ដាប្រទេសជា ច្រើនបានត្រៀមខ្លួនជាស្រេចក្នុងការនាំយកវប្បធម៌ អរីយធម៌ ដែលជាកេរ្ដិ៍មរតកដូនតារបស់ខ្លួនយកទៅបង្ហាញឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ថែមទៀត។

ស្របពេលជាមួយគ្នានេះដែរឈុតតំណាងជាតិដែ កច្នៃឲ្យកញ្ញា ងិន ម៉ារ៉ាឌី ម្ចាស់ម្កុដចក្រវាឡកម្ពុជាឆ្នាំ២០២១ក៏បានរំលេចចេញជារូបរាងហើយខណ: ឈុតនេះកំពុងទទួលបានការគាំទ្រនិងសរសើរខ្លាំងពីមហាជនព្រមទាំងអ្នកប្រើប្រាស់បណ្តាញសង្គ មហ្វេសប៊ុកជាច្រើន។

ចំពោះឈុតផ្លូវការដែលបវរកញ្ញាកម្ពុជាកញ្ញា ងិន ម៉ារ៉ាឌី ត្រៀមទៅប្រកួតនាប្រទេសអ៊ីស្រាអែលនោះមានឈ្មោះថា «វប្បការិកា ចត្វានិមិត្ត»ដែលបានស ម្រិតសម្រាំងយ៉ាងល្អប្រណីតដើម្បីត្រៀមយកទៅ ដើរបង្ហាញលើឆាកអន្តរជាតិនាពេលឆាប់ៗនេះ។យ៉ាងណាឈុតនេះមិនត្រឹមតែស្រស់ស្អាតហើយទ ទួលបានការសរសើរខ្លាំងទេគឺថែមទាំងមានអត្ថន័ យដ៏អស្ចារ្យទៀតផង។

ឈុត «វប្បការិកា ចត្វានិមិត្ត» មានន័យថា * វប្បការិកា : ស្ត្រីជាអ្នកសាបព្រោះ អ្នកផ្សព្វផ្សាយ* ចត្វា: ៤* និមិត្ត: គោលជារួម : ស្ត្រីជាអ្នកផ្សាយចេញនូវចំណុចគោលទាំង បួននៃសិល្បៈវប្បធម៌ជាតិ- ផ្ទាំងស្បែកធំស្ថិតក្នុងទម្រង់សិល្បៈល្ខោលស្រមោលស្បែកធំរបស់កម្ពុជា។- ខ្មុកទសមុខ: ខ្មុក ជាមុខដែលតួអង្គប្រើសម្រាប់ពាក់នៅក្នុងប្រភេទល្ខោនខោលខ្មែរ និងមានតួអង្គសំដែងសុទ្ធតែជាមនុស្សប្រុសទាំងអស់។ – របាំព្រះរាជទ្រព្យ: ច្នៃជាអឌ្ឍកាយរាមសីតា ក្នុងទម្រង់របាំព្រះរាជទ្រព្យ។លក្ខណៈពិសេសនៃរបាំគឺអ្នករាំសុទ្ធតែជាមនុស្សស្រី លើកលែងតែតួអង្គស្វា និងឥសីប៉ុណ្ណោះ ដែលសំដែងដោយមនុស្សប្រុស។ – ផ្ការំដួល: ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកផ្ការំដួលជាផ្កាតំណាងជាតិ ដោយប្រៀបបណ្តូ លនៃផ្ការំដួលទៅនឹងនារីក្រមុំដែលទន់ភ្លន់ស្រស់ស្អាតយ៉ាងនោះដែរ ។

សូមបញ្ជាក់ដែរថាតារាម៉ូដែលរូបនេះនឹងមានតួនាទីរបស់ខ្លួនធ្វើជាបវរកញ្ញាតំណាងប្រទេសកម្ពុជា ចេញទៅចូលរួមប្រគួត«Miss Universe» នៅប្រទេសអ៊ីស្រាអែលនាចុងឆ្នាំ២០២១ខាងមុខនេះផងដែរ៕

Facebook Comments
Loading...