ព្រោះតែចង់ល្បីបាន View និង Like ច្រើនគូស្នេហ៍ ធ្វើរឿងបែបអាសអាភាស មុខវិហារប្រវត្តិសាស្ត្រ Moscow Cathedral ត្រូវបាន ចាប់និងឃុំ ខ្លួន១០ខែ ព្រោះ មើលងាយអ្នកគោរពសាសនា

0
171

គូស្នេហ៍មួយគូព្រោះតែចង់ល្បីបាន View និង Like ច្រើន ខាងប្រុសមានឈ្មោះ Ruslani ជនជាតិ Tajikistan និងស្រីមានឈ្មោះ Anastasia Chistova ជនជាតិរុស្សី បានសម្ដែង ធ្វើ សកម្មភាព បែប អាសអាភាស នៅទីសាធារណៈ មុខ វិហារប្រវត្តិសាស្ត្រ Moscow Cathedral ដើម្បីទាញយកភាពល្បីល្បាញ ក្រោយមក ត្រូវបាន សមត្ថកិច្ចចាប់ខ្លួននិងឃុំពន្ធនាគារចំនួន១០ខែ។បុរសឈ្មោះ Ruslani ត្រូវបានអ្នកលេងបណ្ដាញសង្គមអនឡាញស្គាល់តាមរយៈផុសរូបភាពនិងវីដេអូក្នុងសកម្មភាពប្លែកៗនៅលើអនឡាញ ហើយមានអ្នកតាមដាន(follow)សកម្មភាពរបស់គេ១០ម៉ឺនគណនី ចំណែកមិត្តស្រីរបស់គេ Anastasia មានវ័យ១៩ឆ្នាំ គឺជាអ្នកបង្ហាញម៉ូដ។ នៅក្នុងរូបភាពនាំស៊យនោះ Anastasia ពាក់អាវក្រៅនិងលត់ជង្គង់នៅចំពោះមុខ Ruslani ដូចជាកំពុងធ្វើ oral sex ចំពីមុខមហាព្រះវិហារប្រវត្តិសាស្ត្រដ៏ល្បីល្បាញកម្រិតពិភពលោក។ ព្រះវិហារ Moscow Cathedral ត្រូវបានចាត់ទុកជាទីកន្លែងស័ក្ដិសិទ្ធសម្រាប់គោរពបូជា ជានិមិត្តរូបផ្នែកសិល្បៈវប្បធម៌ដែលមានការនិយមទៅលេងកម្សាន្តយ៉ាងច្រើនកុះករ។ ក្រោយពី ឃើញសកម្មភាពមិនសាកសមសមត្ថកិច្ចបានចាប់អ្នកទាំងពីរឃុំខ្លួនចំនួន១០ថ្ងៃ និងពិន័យជាទឹកប្រាក់ចំនួន 5000₽ (ប្រាំពាន់រ៉ូបល) ព្រមទាំងចេញបញ្ជាឱ្យនិរទេ្ទស Ruslani ត្រលប់ទៅកាន់ប្រទេសកំណើត Tajikistan វិញ។ ចំណែក តុលាការក្រុងម៉ូស្គូ បានកាត់ក្ដីឱ្យអ្នកទាំងពីរជាប់ពន្ធនាគារចំនួន ១០ខែ ព្រោះតាមច្បាប់កំណត់ឱ្យជាប់ទោសខ្ពស់បំផុតរហូត១ឆ្នាំ ដោយមានស្ថានទម្ងន់ទោសល្មើសនិងមើលងាយអ្នកគោរពសាសនា។
អ្នកទាំងពីរបានសុំទោសតាមរយៈ IG របស់ខ្លួនចាប់តាំងពីពេលត្រូវបានចាប់ខ្លួនដំបូងដោយ Ruslani សរសេរថា «ខ្ញុំសុំទោសយ៉ាងស្មោះ ខ្ញុំសុំស្បថថាខ្ញុំនឹងមិនធ្វើទៀតនោះទេ» ចំណែក Anastasia សរសេរថា «ខ្ញុំចង់សុំទោសចំពោះអ្នកគ្រប់គ្នាដែលមានអារម្មណ៍ឈឺចាប់ចំពោះរូបភាពទាំងអស់នោះ ខ្ញុំធ្វើទៅព្រោះមិនបានគិតបានគ្រប់ជ្រុងជ្រោយ ព្រោះគ្រាន់តែចង់បានចំនួន Like និងរកប្រជាប្រិយភាពឱ្យខ្លួនឯង ពេលនេះខ្ញុំដឹងហើយថាខ្ញុំបានអ្វីត្រលប់មកវិញចំពោះការចង់ល្បីនេះ»។ប៉ុន្តែអាជ្ញាធរមិនទទួលយកកាសុំទោសនោះឡើយ ។
នៅក្នុងសេចក្ដីថ្លែងការរបស់តុលាការបានពោលថា ទង្វើរបស់ Ruslani និង Anastasia បានបង្ហាញដល់ការមិនគោរពចំពោះសង្គមយ៉ាងច្បាស់ក្រឡែត ខណៈមេធាវីរបស់ Ruslani បានពោលថាកូនក្ដីរបស់ខ្លួនមិនឧទ្ធរចំពោះសេចក្ដីសម្រេចរបស់តុលាការនោះទេ៕

Facebook Comments
Loading...