បុរសម្នាក់បានស្លា..ប់នៅកន្លែងបន្ទាប់ពីបើកម៉ូតូសណ្ដោងរ៉ឺម៉កត្រឡប់មកផ្ទះវិញត្រូវរថយន្តបើកបញ្ច្រាសទិសរ៉េចង្កូតមកបុ.កចំពេញទំហឹង

0
121

ភ្នំពេញ ៖ បុរសម្នាក់បានស្លា..ប់ភ្លាមៗនៅកន្លែងបន្ទាប់ពីបើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកខ្យងយកទៅឲ្យប្អូន រួចត្រឡប់មកផ្ទះវិញត្រូវរថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកបញ្ច្រាសទិសរ៉េចង្កូតមកបុ..កចំពេញទំហឹង ដែលហេតុការនេះកើតឡើងកាលពីវេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុងព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះកើត ផុន ភេទប្រុស អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅភូមិថ្មពូនកណ្ដាល ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2D-4896 តៃកុងរថយន្តត្រូវបានប្រជាពលរដ្ឋនាំគ្នាធ្វើការឃាត់ខ្លួនបានភ្លាមៗ រួចប្រគល់ជូនសមត្ថកិច្ច។

បើតាមការៀបរាប់ពីសាច់ញាតិជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនកើតហេតុជនរងគ្រោះបានបើកម៉ូតូសណ្ដោងរឺម៉កដឹកខ្យងយកទៅឱ្យប្អូន រួចហើយបានត្រឡប់ទៅផ្ទះវិញដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2D-4896បើកបរដោយបុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់បើកបញ្ច្រាសទិសគ្នាពីលិចទៅកើត ហើយបានបើកជែងរថយន្តមួយគ្រឿងទៀតក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កពេញទំហឹងបណ្តាលឲ្យជនរងគ្រោះជាអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កស្លា..ប់នៅនឹងកើតហេតុ យ៉ាងអាណោ.ចអាធ័ម។ ភ្លាមនោះតៃកុងរថយន្តត្រូវបានប្រជាពលរដ្ឋនាំគ្នាធ្វើការឃាត់ខ្លួនបានភ្លាមៗ រួចប្រគល់ជូនសមត្ថកិច្ចបញ្ជូនខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសធ្វើការសួរបន្ត និងទុកប្រគល់ជូនសមត្ថកិច្ចជំនាញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូព្រមទាំងតៃកុងរថយន្តបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...