តារាកំប្លែងនាងខ្ញុង បកស្រាយនិងបង្ហាញចំនួនទឹកប្រាក់ទទួលបានពីសប្បុរសជនក្រោងរងការរិះគន់ថារៀបចំគម្រោងសម្តែងបោកប្រាស់មហាជន

0
186

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០២១នេះតារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុងបានចេញមុខបកស្រាយនិងបញ្ជាក់ការពិតជាថ្មីរឿងជំពាក់បំណុលគេជិត៦០ម៉ឺនដុល្លារតាមរយ:សន្និសីទសារព័ត៌មាននៅផ្ទះរបស់នាងផ្ទាល់។

ការចេញមុខបំភ្លឺរបស់អ្នកនាងខ្ញុង នេះបានធ្វើឡើងបន្ទាប់ពីមានការរិះគន់ថាជាការសម្តែងនិងរៀបចំគម្រោងបោកប្រាស់មហាជនជុំវិញរឿងរ៉ាវដែលជំ ពាក់បំណុលគេជាងកន្លះលានដុល្លារ។ដោយសារហេតុផលនេះហើយទើបនាងបានចេញមុខជាថ្មី។

និយាយបកស្រាយនៅមុខអ្នកសារព័ត៌មានអ្នកនាងខ្ញុង បានបញ្ជាក់ថានាងមិនបានកុហក់ឬបោកប្រាស់មហាជននោះទេអ្វីដែលខ្លួនទម្លាយរឿងជំពាក់លុយគេជាងកន្លះលានដុល្លារនេះវាគឺជាការពិតដែលនាងផុងខ្លួនរយ:ពេលប្រមាណជាង៣ឆ្នាំកន្លងទៅនេះ។

អ្នកនាង ខ្ញុង បន្តថាអ្វីទាំងអស់នេះវាពុំមែនជាការ រៀបចំសម្តែងដើម្បីកុហក់អ្នកគាំទ្រនិងមហាជនទេតែវាជាការពិតហើយការដែលទៅសារភាពនៅមុខសាលាដំបូងរាជធានីភ្នំពេញគឺគោលបំណងឲ្យម្ចាស់បំណុលទាំងអស់ដឹងថានាងមិនបានគេចវេសពីបញ្ហាឡើយ។

ជាមួយគ្នានេះនាងខ្ញុង ក៏បានបង្ហាញនូវចំនួនទឹកប្រាក់ដែលទទួលបានពីសប្បុរសជនតាមរយ:Acount ABA ដែលគិតត្រឹកព្រឹកថ្ងៃទី២០ខែតុលានេះផងដែរ។ អ្នកនាងខ្ញុង បាន​បញ្ជាក់ថាទឹកប្រាក់ដែលទទួលបានពីសប្បុរសជនគឺមានចំនួន៥៦៥ ៣៣. ៣៧ ដុល្លារហើយលុយនេះគឺជាការជួយពីសប្បុរស ជនទាំងអស់។

តារាកំប្លែងអ្នកនាងខ្ញុង ក៏បានប្រកាសជាសាធារណ:ដែរថាចំពោះទឹកប្រាក់ដែលនាងទទួលបានពីសប្បុរសជនជាង៥ម៉ឺនដុល្លារខាងលើនេះគឺបរិច្ចាគចំនួន៥០ភាគរយជួយដល់មន្ទីពេទ្យគន្ធបុប្ផានិងចាស់ជរាចំណែក៥០ភាគរយទៀតផ្អឹបទុកសិនដើម្បីរកអ្នកជំនាញជួយព្រឹក្សាដោះបំណុលគេឬធ្វើដើមទុករកស៊ីបន្តទៀត៕

Facebook Comments
Loading...