ករុណា ពេជ្រ កក់ក្តៅពេលសម្តេចតេជោ ផ្ញើសារំលែកទុក្ខចំពោះការបាត់បង់ឪពុកជាទីស្រលាញ់

0
100

ភ្នំពេញ ៖ បន្ទាប់ពីធ្លាក់ខ្លួនឈឺជាច្រើនឆ្នាំមកនោះពេលនេះលោកឪពុកជាទីស្រលាញ់របស់តារាចម្រៀងលោក ករុណា ពេជ្រ បានទទួលមរណភាពហើយ កាលពីពេលកន្លងទៅថ្មីៗនេះ។ នេះគឺជាដំណឹងដ៏សោកសៅនិងក្រៀមក្រំបំផុតចំ ពោះតារាចម្រៀងល្បីលោក ករុណា ពេជ្រ និងក្រុមគ្រួសារទាំងមូលដែលត្រូវបានបាត់បង់លោកឪពុកជាទីស្រលាញ់ចេះពីគ្រួសារដោយគ្មានថ្ងៃត្រឡប់វិញឡើយ។

តារាចម្រៀង ករុណា ពេជ្រ បានរៀបរាប់ទាំងអារម្ម ណ៍សោកសៅជាពន់ពេកនាព្រឹកថ្ងៃទី១៤ខែតុលាឆ្នាំ២០១ នេះថាប៉ាខ្ញុំទៅចោលខ្ញុំហើយសូមប៉ាទៅអោយសុខបើមានជាតិក្រោយកូនសុំកើតជាកូន ប៉ាទៀតហើយស្ថិតក្នុងគ្រួសារមួយដែលពោរពេញដោយសុភមង្គលណាប៉ាណា។ជាមួយដំណឹមរណ:ទុក្ខដ៏សោកសៅនិងក្រៀមក្រំបំផុតនេះដែរគេឃើញមានអ្នកគាំទ្រនិងមហាជនព្រមទាំងអ្នកសិល្ប:ជាច្រើនបានសម្តែងការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់លោក ករុណា ពេជ្រ ផងដែរ។

យ៉ាងណាមិនគេក៍មានការចាប់អារម្មណ៍ ដែរដោយសារ តែថ្នាក់ដឹកនាំកំពូល លំដាប់ប្រទេសកម្ពុជា សម្តេចតេជោហ៊ុន សែន បានផ្ញើសារពាក្យពេចន៍ក្រៀមក្រំដល់ករុណា ពេជ្រ។នេះជាការគិតគូ ដល់ប្រជាពលរដ្ឋ មិនថាកាលៈទេសៈណា និងមិនរើសមុខឋានៈអ្វីឡើយ។ ក្នុងខ្លឹមសាររបស់សម្តេច បានលើកឡើងថា« ខ្ញុំ និងភរិយា រំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឧបាសក ម៉ុក សាខន ត្រូវជាឪពុករបស់ករុណា ពេជ្រ បានទទួលមរណៈភាព វេលាម៉ោង៨និង២នាទីព្រឹកថ្ងៃព្រហស្បតី៍ ៨កើតខែ អស្សុច ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ឋសករាជ២២៦៥ ត្រូវថ្ងៃទី១៤ តុលា ២០២១ ក្នុងជន្មាយុ៧៥ឆ្នាំដោយរោគាពាធ។

ក្នុងវេលាប្រកប ដោយសមានទុក្ខនេះនខ្ញុំ និងភរិយា សូមសម្តែង នូវការសោកស្តាយដោយក្តីអាឡោះអាឡ័យ ចំពោះការបាត់បង់ឧបាសកម៉ុក សាខន ដែលជាការបាត់បង់នូវឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងសង្គមធម៌ដ៍ជ្រាលជ្រៅរបស់កូន និងចៅជាទីស្រឡាញ់។ ខ្ញុំនិងភរិយា សុំឧទ្ទិសបួងសួងដល់ ដួងវិញ្ញាក្ខន្ឋសព ឧបាសកម៉ុង សាខន សូមឆាប់បឆនចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។»។

យ៉ាងណាក៍មានការចាប់អារម្មណ៍ ដែរដោយសារបានឃើញ សេចក្តីផ្ញើសាររំលែកទុក្ខពី លោក ហ៊ុន ម៉ានី  បានផ្ញើសារពាក្យពេចន៍ក្រៀមក្រំដល់ករុណា ពេជ្រ។ ក្នុងខ្លឹមសារបានលើកឡើងថា«តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាការ យុវជន និងកីឡា ធម្មការ និងកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍(គណៈកម្មាការទី៧) នៃរដ្ឋសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំពិតជាមានសេចក្តីសោកស្តាយ យ៉ាងក្រៃលែង ក្រោយទទួលដំណឹង មរណៈភាពលោក ម៉ុក សាខន ឪពុកតារាចម្រៀង ករុណា ពេជ្រ ដែលបានចែកឋានទៅលោកខាងមុខ ក្នុងជន្មាយុ៧៥ឆ្នាំ។ មរណៈភាព របស់លោក ម៉ុក សាខនជាការបាត់បង់ឪពុកជាទី គោរពស្រឡាញ់ ប្រកបដោយ ព្រហ្មវិហារធម៌ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានប្រៀនប្រដៅកូនចៅ ប្រកបដោយឧបការគុណមិនអាចកាត់ថ្លៃបាន។

ក្នុងវេលាប្រកប ដោយសមានទុក្ខនេះ យើងខ្ញុំសូមសម្តែង នូវការសោកស្តាយដោយក្តីអាឡោះអាឡ័យ ចំពោះការបាត់បង់ឧបាសកម៉ុក សាខន ដែលជាការបាត់បង់នូវឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងសង្គមធម៌ដ៍ជ្រាលជ្រៅរបស់កូន និងចៅជាទីស្រឡាញ់។ យើងខ្ញុំសុំឧទ្ទិសបួងសួងដល់ ដួងវិញ្ញាក្ខន្ឋសព ឧបាសកម៉ុង សាខន សូមឆាប់បឆនចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។»៕

Facebook Comments
Loading...