បុរសម្នាក់សង្ស័យស្រវឹងជិះម៉ូតូCBRទៅបុកម៉ូតូហុងដាឌ្រីម ដែលជិះគ្នា៣នាក់បណ្ដាលឲ្យបាក់ជើងម្នាក់និងរបួសធ្ងន់ស្រាល២នាក់

0
681

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងជិះម៉ូតូCBRទៅបុកម៉ូតូហុងដាឌ្រីម ពេញទំហឹងដែលជិះគ្នា៣នាក់បណ្ដាលឲ្យបាក់ជើងនារីម្នាក់និងរបួសធ្ងន់ស្រាល២នាក់ ហើយជនបង្កបានដកសោរម៉ូតូដើរចូលបន្ទាយកងរាជអាវុធហត្ថរាជធានីភ្នំពេញបាត់ស្រមោល ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី១១ ខែតុលារ ឆ្នាំ២០២១ នៅត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HV-1209 ឌុបគ្នាតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិច ទៅកើត ដោយជិះគ្នា៣នាក់(ប្រុសម្នាក់ ស្រី២នាក់)ជ ខណៈមកដល់ផ្លូវបំបែកជាបីស្រាប់តែមានបុរសម្នាក់ដូចជាស្រវឹងស្រាខ្លាំង បានជិះម៉ូតូមួយគ្រឿងម៉ាក CBR ពណ៌លឿងលាយស ពាក់ស្លាកលេខភ្នំពេញ 1BF-3129 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងមកជើងហើយបុកចំជើងស្ត្រីម្នាក់អង្គុយខាងក្រោយបណ្ដាលឲ្យបាក់ជើងម្ខាងរងរបួសធ្ងន់ រីឯប្រុសស្រី២នាក់ទៀតដួលរងរបួសស្រាល។

ក្រោយកើតហេតុភ្លាមៗ បុរសម្នាក់ដែលបង្កហេតុបានដកសោរម៉ូតូដើរចូលបន្ទាយកងរាជអាវុធហត្ថរាជធានីភ្នំពេញបាត់ស្រមោល។ ដោយឡែកស្ត្រីម្នាក់ដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ រីឯម៉ូតូទាំងពីរគ្រឿងខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋានអូសយកទៅរក្សាទុក រង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយតាមក្រោយ៕

Facebook Comments
Loading...