តារាពហុជំនាញ ដួង សុខគា បង្ហាញការមិនពេញ ចិត្តនូវទង្វើរអ្នកដឹកនាំកំប្លែងក្មេងៗដែលប្រើពាក្យអសីលធម៌និងកាយវិការមិនសមរម្យ

0
774

ភ្នំពេញ ៖ តារាពហុជំនាញលោក ដួង សុខគា បានបង្ហាញការរិះគន់និងមិនពេញចិត្តចំពោះទង្វើររបស់អ្នកដឹកនាំក្មេងៗកំប្លែងមួយចំនួនដែលប្រើពាក្យសម្តីអសីលធម៌និងកាយវិការមិនសមរម្យ។

តាមរយ:ទង្វើរនេះត្រូវបានលោក ដួង សុខគា ចាត់ទុកថាជាគំរូអាក្រក់សម្រាប់សង្គមនិងក្មេងសិល្ប:ជំនាន់ក្រោយ។ ខណ:លោកក៏បានធ្វើការអំពាវនាវនិងស្នើរដល់ក្រុមអ្នកដឹកនាំទាំងនោះត្រូវគិតពិចារណាឡើងវិញអំពីការប្រើប្រាស់នូវពាក្យសម្តីឬរាល់កាយវិការដែលមិនសមរម្យកន្លងមក។

ខ្លឹមសាររបស់លោក ដួង សុខគា បានលើកឡើងថាខ្ញុំសូមអង្វរអ្នកដឹកនាំក្មេងៗលេងកំប្លែងសូមមេត្តាកុំនាំគ្នាឱ្យប្រើពាក្យអសីលធម៌កាយវិការមិនសមរម្យឱ្យសោះ។ គេជាទំពាំងរឿងសើចសប្បាយមិនចាំបាច់ឈ្លើយទេ កាចក៏មិនចាំអសីលធម៌ដែរសូមមេត្តាអធ្យាស្រ័យ។

ជាមួយការលើកឡើងរបស់លោក ដួង សុខគា ខាងលើនេះគេឃើញមានទស្សនិកជនជាច្រើនបានបង្ហាញការគាំទ្រខណ:មានខ្លះទៀតបានបញ្ចេញមតិថាគាំទ្របងប្រុសប៉ុន្តែកំប្លែងក្រុមខ្លះគ្មានវិជ្ជាជីវៈទេ បងបើគេមិនប្រើពាក្យចឹងៗ….។រកកន្លែងសើចគ្មានឡើយ។

ដោយមានការបញ្ចេញមតិជាច្រើនលើសកម្មភាពនេះលោកដួង សុខគា ក៏បានពន្លយពាក្យខ្លីទៀតថាលោកបារម្ភក្មេងៗ​រៀនតាមបាត់ភាពថ្លៃថ្នូរសុខសាន្តរបស់ខ្មែរយើង៕

Facebook Comments
Loading...