យុវជនម្នាក់បានស្លា..ប់គួរឲ្យរន្ធ..ត់ បន្ទាប់ពីបើកម៉ូតូលឿនដូចហោះមកដល់ចំណុចផ្លូវកោងបត់អត់ទាន់បុកបង្គោលភ្លើង

0
558

កណ្ដាល ៖ យុវជនម្នាក់បានស្លា..ប់បាត់បង់ជីវិតគួរឲ្យរន្ធ..ត់ ខណៈដែលបើកម៉ូតូក្នុងល្បឿនលឿនមកដល់ត្រង់ចំណុចផ្លូវកោងបត់អត់ទាន់ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញមួយទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង  ២១និង១៥នាទី លើផ្លូវលេខ២១ ក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ  ចំរើន សំបូរ  ភេទប្រុស  អាយុ ២៥ឆ្នាំ  មានទីលំនៅ ភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល  បើកបរម៉ូតូម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ2021 ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1AM – 8400។

ប្រភពដដែលបន្តថា នៅពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូរបស់ខ្លួនតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង ដោយប្រើល្បឿនលឿន។ លុះបើកមកដ ល់ចំណុចកើតហេតុ ខណៈដល់រង្វង់មូលព្រែកតូច ត្រង់ចំណុច ផ្លូវកោង បត់មិនទាន់ក៏បានទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លា..ប់បាត់បង់ជីវិតគួរឲ្យរន្ធ..ត់។

ក្រោយពីបានទទួលព័ត៌មាន នេះភ្លាមសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងធ្វើការវាស់វែងកន្លែងកើតហេតុ រួចយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នមិនមើលស្ថានភាពផ្លូវកោង ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់កើតឡើង៕

Facebook Comments
Loading...