កីឡាករCristiano Ronaldo ត្រលប់​មក Man Utd ​គឺដើម្បីដឹងគុណ​លោក Sir Alex

0
1304

កីឡាបរទេស ៖ កីឡាករCristiano Ronaldo ត្រលប់​មក Man Utd ​គឺដើម្បីដឹងគុណ​លោក Sir Alex ជាពិសេសដែលបានធ្វើឲ្យរូបគេឈ្នះពាន​រង្វាន់​ក្នុង​ស្រុក​លើក​ដំបូង ការ​កោះហៅ​លើក​ដំបូង​ទៅ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ពាន Champions League លើក​ដំបូង ពាន​ស្បែក​ជើង​មាស​លើក​ដំបូង Ballon d’Or លើក​ដំបូងផងដែរ។

កាលពី​រសៀល​ថ្ងៃ​ទី៣១ ខែ​សីហា ឆ្នាំ២០២១ជា​ថ្ងៃ​ដែល​ក្លឹប​ទាំង​សង​ខាង​ Juventus និងMan Utd ប្រកាស​អំពី​ការ​ផ្ទេរ​របស់ Cristiano Ronaldo ហើយ​សាមី​ខ្លួន​ក៏​បាន​បង្ហោះ​សារ​ផ្លូវការ និង​ការ​យល់​ឃើញ​មួយ​ចំនួន​ជា​លើក​ដំបូង​ផង​ដែរដែលបានមកកាន់ក្លិបចាស់របស់ខ្លួនវិញនោះ។

តារា​ឆ្នើម​ព័រទុយហ្គាល់​បាន​រៀបរាប់​នៅ​ពាក្យ​ដ៏​មាន​ន័យ​លើ Instagram បែប​នេះ​ថា៖ “គ្រប់​គ្នា​ដឹង​ច្បាស់​ពី​ខ្ញុំ ដឹង​ពី​ការ​ស្រលាញ់​ដែល​គ្មាន​ថ្ងៃ​បញ្ចប់​សម្រាប់ Man Utd ហើយ​ខ្ញុំ​ធ្លាប់​បាន​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ជាមួយ​ពេលវេលា​ដ៏​អស្ចារ្យ ដែល​យើង​បាន​ចារ​រួម​គ្នា ដោយ​ខ្ញុំ​ពិត​ជា​ពិបាក​ពន្យល់​នៅ​អារម្មណ៍​ពេល​នេះ ក្រោយ​ពី​ខ្ញុំ​បាន​ឃើញ​ការ​ប្រកាស​នៅ​ការ​ត្រលប់​របស់​ខ្ញុំ​ទៅ​កាន់ Old Trafford ទូទាំង​ពិភពលោក”។លោក​បន្ត៖ “វា​ប្រៀប​ដូច​ជា​ក្តីស្រមៃ​ដែល​បាន​ក្លាយ​ជា​ការ​ពិត បន្ទាប់​ពី​ខ្ញុំ​ធ្លាប់​លេង​តតាំង​ក្លឹប Man Utd ក្នុង​នាម​ជា​គូ​ប្រជែង តែ​ខ្ញុំ​នៅ​ទទួល​បាន​អារម្មណ៍​គោរព​ស្រលាញ់​ពី​អ្នក​គាំទ្រ​ជានិច្ច​ពេល​នោះ នេះ​គឺ១០០ ភាគរយ​បាន​ក្លាយ​ជា​ការ​ពិត”។“ពាន​រង្វាន់​ក្នុង​ស្រុក​លើក​ដំបូង ការ​កោះហៅ​លើក​ដំបូង​ទៅ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ពាន Champions League លើក​ដំបូង ពាន​ស្បែក​ជើង​មាស​លើក​ដំបូង Ballon d’Or លើក​ដំបូង គឺ​សុទ្ធ​តែ​កើត​ឡើង​ចេញ​ពី​ការ​ផ្សារភ្ជាប់​ដ៏​ពិសេស​រវាង​ខ្ញុំ​និង​បិសាច​ក្រហម ប្រវត្តិសាស្រ្ត​បាន​កត់ត្រា​ទុក​កាល​ពី​អតីតកាល ហើយ​វា​នឹង​កត់ត្រា​ជា​ថ្មី​ម្តង​ទៀត ខ្ញុំ​មក​ដល់​ទី​នេះ​ហើយ ខ្ញុំ​ត្រលប់​មក​កន្លែង​របស់​ខ្ញុំ​ហើយ នេះ​ទៅ​កាន់​លោក Sir Alex គឺ​សម្រាប់​លោក​គ្រូ​ជា​ពិសេស”៕

Facebook Comments
Loading...