បុរសម្នាក់តូចចិត្តជាមួយនឹងប្រពន្ធលែងលះប៉ងសម្លាប់ខ្លួនទាំង៣លេីកទាំងលោតទឹកតែមិនសម្រេចទាំងអស់

0
82

ភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូកង់បីម្នាក់ខូចចិត្តមកលោតទឹកសម្លាប់ខ្លួនបន្ទាប់ពីប្រពន្ធសុំលែងជាច្រេីនដងខ្លួនក៏ព្រមលែងលុះលែងបាន៧ថ្ងៃសុំត្រូវគ្នាវិញតែប្រពន្ធមិនព្រមក៏សម្រេចចិត្តធ្វេីបែបនេះតែម្តង ដែលហេតុការណ៍ នេះ បាន កើត ឡើង កាល ពី វេលា ម៉ោង ២និង៣០នាទី រសៀល ថ្ងៃ ទី ៣០ខែសីហា ឆ្នាំ ២០២១ចំណុចលេីស្ពានជ្រោយចង្វារ(ស្ពានមិត្តភាពកម្ពុជាជប៉ុន)ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។

បុរសងគ្រោះឈ្មោះសូរ គឿ អាយុ៣២មុខរបររត់កង់បីមានស្រុុកកំណេីតនៅខេត្តកំពង់ធំមានប្រពន្ធនៅខេត្តព្រៃវែងជាកម្មការិនីរោងចក្រអ្នកទាំងពីរមានកូនប្រុសស្រី២នាក់ក្នុងបន្ទុកស្នាក់នៅម្តុំកាណាឌីខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពី កន្លែង កើត ហេតុ បានឲ្យដឹងថា នៅមុនពេល កើត ហេតុមុននឹងមកលោតទឹកនេះ បុរសរងគ្រោះខាងលេីបានព្យាយាមសម្លាប់ខ្លួនចំនួន២ដងរួចមកហេីយដោយលេីកទី១ព្យាយាមចងកសម្លាប់ខ្លួនលេីកទី២ព្យាយាមលេបថ្នាំសម្លាប់ខ្លួននិងលេីកទី៣បានជិះកង់បីឥណ្ឌារបស់ខ្លួនដែលទិញបង់រំលស់មិនទាន់រួចផងនោះមកលោតទឹកសម្លាប់ខ្លួនតែសំណាងល្អការធ្វេីអត្តឃាតទាំងបីលេីកមិនបានសម្រេចនោះទេ។

តាមប្រភពបន្តថាបុរសខាងលេីត្រូវបានអតីតប្រពន្ធសុំលែងជាច្រេីនដងរហូតដល់ថ្ងៃទី២៣ខែសីហា ឆ្នាំ ២០២១ខ្លួនក៏ព្រមលែងលះប្រពន្ធដោយកូនប្រុសស្រី២នាក់ប្រពន្ធជាអ្នកយកទៅចិញ្ចឹមខ្លួនទទួលបានកង់បីបង់រំលស់ហេីយដល់ថ្ងៃទី២៩ខែឆ្នាំដដែលដោយសារចិត្តមិនដាច់ពីអតីតប្រពន្ធក៏សុំអតីតប្រពន្ធត្រូវរ៉ូវគ្នាវិញតែអតីតប្រពន្ធមិនព្រមលុះរហូតដល់ថ្ងៃទី៣០វេលាម៉ោងខាងលេីជនងគ្រោះក៏បានជិះម៉ូតូកង់បីឥណ្ឌាដោយខ្លួនឯងចេញពីម្តុំបឹងកេងកងមកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានជ្រោយចង្វារតែម្តងតែសំណាងល្អបានបងប្អូនខ្មែរអុីស្លាមដែរជាអ្នកនេសាទត្រីនៅក្បែរនោះឃេីញទាន់ក៏ចេញទូកទៅជួយស្រង់ពីទឹកបានទាន់ពេលមិនបណ្តាលឱ្យបុរសនោះបាត់បង់ជីវិតឡេីយ។

ក្រោយពីកេីតហេតុ សមត្ថកិច្ច ប្រចាំគោលដៅទី៣ក្រោមស្ពានជ្រោយចង្វាហៅទៅសួនាំនិងអប់រំរួចឱ្យបុរសខាងលេីត្រឡប់ទៅផ្ទះវិញ៕

Facebook Comments
Loading...