កូនប្រុសចិត្តខ្លាំងខឹងម្ដាយមិនព្រមទិញម៉ូតូ និងដណ្ដឹងប្រពន្ធអោយវាយបំផ្លាញទ្រព្យសម្បត្តិត្រូវសមត្ថកិច្ចឃាត់ខ្លួន

0
702

ខេត្តស្វាយរៀង ៖ កូនប្រុសចិត្តខ្លាំងខឹងម្ដាយមិនព្រមទិញម៉ូតូនិងដណ្ដឹងប្រពន្ធអោយ បានប្រើហឹង្សាដោយវាយបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួនបង្កការភ្ញាក់ផ្អើល ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានកាលពីវេលាម៉ោង៨ និង២០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ស្ថិតភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះគោយ ស៊ីហា ហៅក្រៅប៉ោកភេទអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិកដែលមានម្ដាយឈ្មោះម៉ម ភេទ អាយុ៦៥មុខរបរកសិករ រស់ក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

ប្រភពបន្តថាបន្ទាប់ពីទទួលបានព័ត៏មានមានករណី អំពើហឹង្សាក្នុងគ្រួសារមួយកើតឡើតនៅត្រង់ចំណុចផ្ទះ៤០០ខ្នងដំបូលខៀវ ស្ថិតភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែកខេត្តស្វាយរៀង បង្កឡើងជនសង្ស័យជាកូនប្រុស បានយកចបកាប់ទៅលើជណ្តើរផ្ទះបណ្តាលអោយមានការខូតខាតដោយសារ ខឹងម្តាយបង្កើតមិនទិញម៉ូតូនិង ដណ្តឹងប្រពន្ធអោយទើបកំលាំងសមត្ថកិច្ចបានមកអន្តរាគមន៏និងបានឃាត់ខ្លួនមកសាកសួរតែម្ដង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពប្រាប់ថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហឹង្សាដោយវាយបំផ្លាញទ្រព្យសម្បត្តិនៅផ្ទះរបស់ខ្លួនមែនទើបកសាងសំណុំរឿងមកអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីចាត់ការបន្តតាមច្បាប់៕

Facebook Comments
Loading...