គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌព្រែកព្នៅ បន្តដាក់គោលដៅអនុវត្តវិធានការបម្រាមគោចរ

0
523

ភ្នំពេញ ៖ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌព្រែកព្នោ បន្តដាក់គោលដៅអនុវត្តវិធានការបម្រាមគោចរ ចាប់ពីវេលាម៉ោង២១ និង០០នាទី ដល់ម៉ោង០៣ និង០០នាទីទៀបភ្លឺ តាមសារាចរណែនាំរបស់សាលារាជធានីភ្នំពេញ ដែលបានសម្រេចដាក់ចេញបម្រាមគោរចរ រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ពិសេសវីរ៉ុសបំលែងខ្លួនថ្វីដែលហៅថាដាតា ដែលកំពង់ធ្វើឲ្យមានការព្រួយបារម្មណ៍ជាខ្លាំងក្នុងសហគមន៍នាពេលបច្ចប្បន្ននេះ។

ក្នុងការបន្តដាក់គោលដៅអនុវត្តវិធានការបម្រាមគោចរ នាយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ ដែលជាប្រធានបញ្ជាការឯកភាពខណ្ឌ បានចាត់ចែងកម្លាំងដោយអភិបាលរង ចុះត្រួតពិនិត្យកម្លាំង តាមគោលដៅកំពុងអនុវត្តវិធានការបម្រាមគោចរ ក្នុងមូលដា្ឋនខណ្ឌព្រែកព្នៅទាំងមូល ពិសេសផ្លូវជាតិលេខ៥ និងចំណុចឡុងឈិនកែងផ្លូវ១៥១។

លោកជា ខេមា អភិបាលរងខណ្ឌបានលើកឡើងថា ក្នុងអំឡុងពេលដាក់ចេញអនុវត្តវិធានការរដ្ឋបាល បម្រាមគោចរ១៤ថ្ងៃ ដោយផ្អាកជាបណ្ដោះ អាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង២១ និង០០នាទីយប់រហូត ដល់ម៉ោង៣ និង០០តាបភ្លឺដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នេះគឺកម្លាំងទាំងអស់ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ និងប្រសិទ្ធភាពខ្ពស់។

លោកអភិបាលរងខណ្ឌព្រែកព្នៅ បានបញ្ជាថាអាជ្ញាធរមានសមត្ថកិច្ចដូចជា កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងអ្នកពាក់ព័ន្ធទាំងអស់ចំណុះរដ្ឋបាលខណ្ឌព្រែកព្នៅដែលចុះអនុវត្តនូវបម្រាមគោចររបស់រាជរដ្ឋាភិបាលនេះ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់និងមិនមានការលើកលែងចំពោះបុគ្គលបំពានបម្រាមគោចរនេះឡើយ។ បើមានបុគ្គលណាធ្វើសកម្មភាពតបតឬមានអាការស្រវឹងច្រងេងច្រងាងជាមួយសមត្ថកិច្ចមិនចូលរួមដោយប្រការណាមួយនោះ ត្រូវឃាត់ខ្លួនឬនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការអប់រំណែនាំ ឬពិន័យទៅតាមនីតិវិធី ហើយបើល្មើសធ្ងន់ធ្ងរអាចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តទៀត៕

Facebook Comments
Loading...