រថយន្ដដឹកខ្សាច់បុក និងកិនម៉ូតូបុរសអ្នកដឹកជញ្ជូនតាមអនឡាញម្នាក់អូសជាង៥០បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម

0
599

ភ្នំពេញ ៖ បុរសអ្នកដឹកជញ្ជូនតាមអនឡាញម្នាក់ត្រូវរថយន្ដដឹកខ្សាច់បុក និងកិនម៉ូតូអូសជាង៥០បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ពៅ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នកដឹកជញ្ជូនតាមអនឡាញ មានស្រុកកំណើតនៅខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ  ខេត្តកណ្តាល។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដដឹកខ្សាច់មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ3F-7419  បើកតាមបណ្ដោយផ្លូវ៦០ម៉ែត្រពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណុចកើតហេតុក៏បុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខកណ្ដាល1 V-6274 ជិះដោយបុរសម្នាក់បញ្ច្រាសទិសគ្នាពីជើងទៅត្បូងពេញទំហឹងនិងកិនម៉ូតូអូសជាង៥០ម៉ែត្ររងការខូចខាតម៉ូតូទាំងស្រុង ចំណែកជនរងគ្រោះបានបែកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យបានចុះទៅធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់  ។ ចំណែកសពត្រូវបានប្រគល់ឲ្យទៅសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...