តៃកុងរថយន្តកុងតឺន័រសណ្ដោងរ៉ឺម៉កម្នាក់ត្រូវបានប៉ូលិសនាំយកទៅប៉ុស្តិ បន្ទាប់បើកបុករថយន្តATonគាបជាប់ផ្ទះពលរដ្ឋ 

1
131

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបើករថយន្តហ៊ីយ៉ាន់ដាយសណ្ដោងរ៉ឺម៉កមួយគ្រឿង រួចបានរេចង្កូតឡើងខឿនផ្លូវជ្រុលទៅបុករថយន្តATonដែលចតនៅចិញ្ចើមផ្លូវ និងរុញទៅគាបជាប់ផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចមុខវត្តនិរោធ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឮឃើញបុរសម្នាក់បើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ សណ្ដោងរ៉ឺម៉ក ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-1219 បើកតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏រេចង្កូតមកស្ដាំដៃឡើងខឿនទៅបុករថយន្តម៉ាក ATon ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2R-6516 ដែលចតនៅចិញ្ចើមផ្លូវរុញទៅផ្ទប់គាបជាប់ទ្វារផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយឲ្យតៃកុងរថយន្តបង្កបើករថយន្តថយក្រោយបន្តិច រួចធ្វើការវាស់វែង និងនាំតៃកុង រថយន្តបង្ក ព្រមទាំងម្ចាស់ផ្ទះរងគ្រោះទៅដោះស្រាយគ្នានៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ តាមនីតិវិធី៕

Facebook Comments
Loading...

1 COMMENT

  1. MKsOrb

    […]Wonderful story, reckoned we could combine a handful of unrelated information, nevertheless truly really worth taking a look, whoa did one discover about Mid East has got extra problerms as well […]

Comments are closed.