ថ្ងៃខួបអនុស្សាវរីយលើកទី២៨ធីវាក់កំណើតកងរាជអាវុធហត្ថ នាយឧត្តមសេនីយ៍ សៅ សុខា បានរំលឹកអប់រំនាយអាវុធហត្ថគ្រប់រូបឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩

0
107

ភ្នំពេញ ៖ រលឹកក្នុងឱកាសខួបអនុស្សាវរីយលើកទី២៨ធីវាក់កំណើតកងរាជអាវុធហត្ថ១៤កក្កដា១៩៩៣.១៤កក្កដា២០២១! កងរាជអាវុធហត្ថបានអភិវឌ្ឍខ្លួនពីមួយឆ្នាំទៅមួយឆ្នាំគ្រប់វិស័យទាំងធនធានមនុស្ស ធនធានសម្ភារសំណង់ជំរំជម្រកបន្ទាយ អគារសិក្សា ការទំនាក់ទំនងនិងគ្រប់កិច្ចការងារស្របតាមសភាពការណ៍ជាតិនិងអន្តរជាតិ។

ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃខភមដើម្បីបំពេញតួនាទី ការទទួលខុសត្រូវ ក្នុងការបម្រើការពារនិងជួយប្រជាពលរដ្ឋគ្រប់ទីកន្លែងគ្រប់កាលៈទេសៈជាពិសេសក្នុងសភាពការណ៍បញ្ហាជំងឺឆ្លងកូវីដ១៩នេះយើងបានរួមគ្នាធ្វើសង្គ្រាមប្រយុទ្ធទប់ស្កាត់ជំងឺរាតត្បាតចង្រៃនេះមិនរួញរាឡើយ។

លោកនាយឧត្តមសេនីយ៍ សៅ សុខា បានរំលឹកអប់រំនាយអាវុធហត្ថគ្រប់រូបឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងជំងឺកូវីដនេះត្រូវតែអនុវត្តតួនាទីភារកិច្ចបទបញ្ជាវិធានការសេចក្តីសម្រេចនានាជាពិសេសយុទ្ធសាស្ត្រទាំង៦ព្រមទាំងវិធានការ២៣ របស់សម្ដេចតេជោ ដែលបានដាក់ចេញដើម្បីប្រយុទ្ធទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ។

ក្នុងថ្ងៃខួបលើកទី២៨ នាថ្ងៃទី១៤កក្កដាស្អែកនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានផ្ញើសារសួរសុខទុក្ខ និងជូនពរពីចម្ងាយ ដោយក្តីនឹករលឹកបំផុត ចំពោះ នាយ នាយរង និងពលអាវុធហត្ថគ្រប់រូបពីចម្ងាយ ព្រោះមិនបានធ្វើពិធីជួបជុំអបអរដោយសារបរិបទកូវីដ១៩៕

Facebook Comments
Loading...