បាត់ដំបង ៖ អ្នកដែលខានមកឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៥ពីខេត្តបាត់ដំបង ទៅខេត្តបន្ទាយមានជ័យ ប្រមាណជា៤ឆ្នាំមកនេះពិតជាប្លែក និងនឹកស្មានមិនដល់ ថាកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើងពីខេត្តបាត់ដំបង-បន្ទាយមានជ័យ បានបញ្ចប់ការស្ថាបនាស្ទើរ១០០% ហើយមានភាពធំទូលាយមាន៤គន្លង (ពីរទៅពីរមក)។ លើកំណាត់ផ្លូវនេះមានដាំលម្អដើមត្របែកព្រៃនៅចំកណ្ដាលទ្រូងផ្លូវ ប្រមាណ១២ ០០០ដើម ចាប់ពីក្រុងបាត់ដំបងរហូតដល់ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ និងតាមផ្លូវវាងក្រុងបាត់ដំបង និងផ្លូវវាងក្រុងសិរីសោភ័ណ មានដាំលម្អដើមក្ងោកនៅអមសងខាងផ្លូវប្រមាណ៦៤០០ ដើម បង្កើនសោភ័ណភាព អារម្មណ៍ស្រស់ស្រាយក្នុងពេលបើកបរ។
ក្នុងពេលចុះត្រួតពិនិត្យការងារស្ថាបនាគម្រោងកែលម្អផ្លូវជាតិលេខ៥ ពីបាត់ដំបងទៅបន្ទាយមានជ័យកាលពីម្សិលមិញ រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោកស៊ុន ចាន់ថុល ក៏បានវាយតម្លៃខ្ពស់លើបច្ចេកទេសនិងគុណភាពលើការស្ថាបនាផ្លូវមួយខ្សែនេះ ដែលជាគម្រោងកម្ចីពីរដ្ឋាភិបាលជប៉ុន។
គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវ៉េលេខ១) មានប្រវែងសរុប ៣៦៦គីឡូម៉ែត្រស្ថិតក្នុងខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, និងខេត្តបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា។
ការងារស្ថាបនាត្រូវបានបែងចែកជា ៣ផ្នែកធំៗ រួមមាន៖ ទី១-ផ្នែកខាងជើង ,ទី២-ផ្នែកកណ្តាល និងទី៣-ផ្នែកខាងត្បូង ដោយមានការពង្រីកពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួរច្បារចំកណ្តាល៕
Reba Fleurantin
[…]we prefer to honor lots of other world wide web internet sites around the web, even if they arent linked to us, by linking to them. Under are some webpages really worth checking out[…]
Comments are closed.