រថយន្តកុងទីន័រ បុករថយន្តកុងទីន័រ ដែលបើកបញ្ច្រាសទិសគ្នាពេញទីហឹងបណ្តាលអោយទៃកុងម្នាក់ស្លាប់ និងអ្នករួមដំណើរ២នាក់ទៀតរងរបួស

0
633

ព្រះសីហនុ ៖ រថយន្តកុងទីន័រ បុករថយន្តកុងទីន័រ ដែលបើកបញ្ច្រាសទិសគ្នាពេញទីហឹងបណ្តាលអោយទៃកុងម្នាក់ស្លាប់គៀបជាប់ក្នុងរថយន្ត និងអ្នករួមដំណើរ២នាក់ទៀតរងរបួស ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង០០នាទីព្រឹក ថ្ងៃ១៨ មិថុនា២០២១នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៣៨.១៣៩ស្ថិតក្នុង ភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តផ្ទុកកុងតឺន័រ ក្បាលពណ៌ស លាយបៃតង ម៉ាក HINO ពាក់ស្លាកលេខ ភ្នំពេញ 3A-2887 បុកប៉ះជាមួយ រថយន្តផ្ទុកកុងតឺន័រ ក្បាលពណ៌ ស ម៉ាកFrightliner ពាក់ស្លាកលេខ ព្រះសីហនុ 3A-1427 អ្នកបើកបរ(រត់គេចបាត់)ក្នុងទិសដៅផ្ទុយគ្នា បណ្ដាលអោយអ្នកបើកបរឈ្មោះ លី រ៉ាវី អាយុ៣៣ឆ្នាំ ភេទប្រុស មានទីលំនៅឃុំជីរោទ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្លាប់នៅនឹងកន្លែង ចំណែកអ្នករួមដំណើរក្នុងរថយន្តHINO ចំនួន០២នាក់រងរបួសស្រាលមានឈ្មោះ ១ឆាយ ឡែន ភេទ ស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅខេត្តព្រៃវែង រងរបួសស្រាល ត្រូវជាប្រពន្ធអ្នកបើកបរខាងលើ។ ២ឈ្មោះឯល សុខហេង ភេទប្រុស អាយុ១៦ឆ្នាំមានទីលំនៅខេត្តព្រៃវែង រងរបួសស្រាល។ អ្នករងរបួសទាំងពីរត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។

ក្រោយកើតហេតុ កម្លាំងអាវុធស្នាក់ការសន្តិសុខ៤០២ សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុកកំពង់សីលា ចុះអន្តរាគមន៍ជួយគាស់យកសាកសពដែលគៀបចាប់ក្នុងរថយន្ត បញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ ការពារកន្លែងកើតហេតុ រៀបចំសណ្តាប់ធ្នាប់ សំរួលចរាចរណ៍ និងដោះស្រាយបន្តតាមនិតិវិធី៕

Facebook Comments
Loading...