មេធាវីម្នាក់បើករថយន្តថយក្រោយចេញពីការិយាល័យកិនក្មេងប្រុសអាយុ១ខួប៣ខែម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ

0
207

ភ្នំពេញ ៖ មេធាវីម្នាក់បើករថយន្តថយក្រោយចេញពីការិយាល័យកិនក្មេងប្រុសអាយុ១ខួប៣ខែម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ ខណ:កំពុងឈបៅទឹកដោះគោ នៅក្បែរចិញ្ចើមផ្លូវ ដែលហេតុការនេះកើតឡើងកាលពីវេលាម៉ោង១៩យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខការិយាល័យមេធាវីព្រះខ័នជ័យ ផ្លូវបេតុង ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តម៉ាកឡិចស៊ីស៣៣០មួយគ្រឿងដោយមិនបញ្ជាក់ស្លាកលេខ បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថាជាមេធាវី នៅការិយាល័យមេធាវី ព្រះខ័នជ័យ ដោយបើករថយន្តថយក្រោយចេញពីការិយាល័យ ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យកិនក្មេងប្រុសអាយុ១ខួប៣ខែម្នាក់ខណ:កំពុងឈបៅទឹកដោះគោនៅក្រោយរថយន្តបណ្តាលកិនចំកង់ខាងក្រោយពេញទំហឹងតែម្តង។ ភ្លាមនោះម្តាយក្មេងរងគ្រោះ ឃើញកូនដេកស្តូកស្តឹងនៅក្នុងថ្លុកឈាម ក៏បានយកកូនដឹកតាមម៉ូតូទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តែអកុសលកូនរបស់គាត់ត្រូវបានស្លាប់ពាក់កណ្តាលផ្លូវ រួចដឹកកូនយកមកកន្លែងស្នាក់វិញនៅ រួចអុចធូប ទៀន ដើម្បីជូនដំណើរកូនទៅកាន់សុកតិភព ហើយបានរាយការទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយខាងភាគីបង្កសូមធ្វើការសម្របសម្រួលគ្នាជាមួយភាគីរងគ្រោះ ដោយមានការព្រមព្រៀងគ្នា ដោយខាងភាគីរងគ្រោះបានទាសំណងចំនួន៤៥០០ដុល្លារ បន្ទាប់មកខាងភាគីបង្កបានប្រគល់លុយឲ្យគ្រប់ចំនួន ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុមិនប្តឹងផ្តល់អ្វីទៀតឡើយ៕

Facebook Comments
Loading...