យ៉ាងហោចណាស់មានបុរសម្នាក់បានស្លាប់ និងមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ស្រាលបណ្តាលមកពីរថយន្ដSIENNAបុករះម៉ូតូ៣គ្រឿង

0
129

ភ្នំពេញ ៖ រថយន្តម៉ាក SIENNA មួយគ្រឿងបើកបរដោយជនជាតិចិន ក្នុងល្បឿនយ៉ាងលឿន  ហើយបុករះម៉ូតូចំនួន៣គ្រឿងបណ្តាលឲ្យបុរសម្នាក់ស្លាប់និងមនុស្សមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ស្រាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិ៣នាក់បានបើករថយន្ដមួយគ្រឿងម៉ាក SIENNA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BI-5708 បើកបរក្នុងល្បឿនលឿន ទិសដៅពីត្បូងមកជើង ខណះពេលមកដល់ចណុចកើតហេតុក៏បានបត់បញ្ច្រាស់ផ្លូវ ហើយបុករះម៉ូតូចំនួន៣គ្រឿងដែលកំពុងតែជិះតាមបណ្ដោយផ្លូវជាតិលេខ៣ បណ្ដោយឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម៏ និងមនុស្សប្រុសស្រី៣នាក់ទៀតរងរបួសធ្ងន់ស្រាល ចំណែកកៃកុង និងអ្នកដំណើរក្នុងរថយន្ដបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានទាំង៣នាក់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុហើយបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាសវែងយករថយន្ដបង្កនិងម៉ូតូជនរងគ្រោះទាំង៣គ្រឿងយកទៅរក្សាទុកចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...