អន្តរជាតិ ៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌា បានកើនដល់ ២៤,៩៦៤,៩២៥ នាក់ ក្នុងនោះអ្នកជំងឺសរុប ២១,១៦៧,៦០៩ បានជាសះស្បើយ និងជាង២៧ម៉ឺននាក់បានស្លាប់ ខណៈដែលព្រឹកនេះប្រទេសនេះ បានរកឃើញករណីឆ្លងថ្មីសរុប ២៨១,៨៦០នាក់ និងអ្នកជំងឺសរុប ៤,០៩២នាក់ បានស្លាប់។
គេហទំព័រអន្តរជាតិដដែលខាងលើនេះ បានបញ្ជាក់ រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌាឈរនៅលំដាប់ទីពីរបន្ទាប់ពីសហរដ្ឋអាម៉េរិក។គួរបញ្ជាក់ផងដែរថា អាម៉េរិក រហូតមកដល់ពេលនេះ រកឃើញអ្នកឆ្លងសរុប ៣៣,៧១៣,០៧៨នាក់ ក្នុងនោះអ្នកើជំងឺជាង៦០ម៉ឺននាក់ បានស្លាប់ និងជាង ២៧លាននាក់ទៀត បានជាសះស្បើយ។
ដោយឡែកប្រទេសប្រេស៊ីល ឈរនៅលេខរៀងទី៣ ដែលរហូតមកដល់ពេលនេះ រកឃើញអ្នកឆ្លងជាង ១៥លាននាក់ ក្នុងនោះអ្នកជំងឺជាង ៤៣ម៉ឺននាក់ បានស្លាប់ និងជាង ១៤លាននាក់ទៀត បានជាសះស្បើយ។សូមបញ្ជាក់ជូនថា គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់១៦៣,៦៩៦,១៧៦ករណី ហើយក្នុងនោះមនុស្សសរុប ៣,៣៩២,៦៤៦នាក់ស្លាប់ និងជាង ១៤២លាននាក់ បានជាសះស្បើយឡើងវិញ។
តួលេខខាងលើបានបញ្ជាក់ថា ត្រឹមតែរយៈពេល២៤ម៉ោង ដោយគិតពីព្រឹកម្សិលមិញ រហូតមកដល់ពេលនេះ ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងថ្មីសរុប ៥២៥,៨០៣ករណី និងមានមនុស្សជាង ៩ពាន់នាក់បានស្លាប់៕

MKsOrb
[…]Every when inside a even though we pick out blogs that we study. Listed beneath are the most current websites that we pick […]
Comments are closed.