ស្ថានភាពកូវីដ-១៩ នៅលើពិភពលោក ឆ្លងកើនឡើងជាង១៣៣,៦លាននាក់

0
768

បរទេស ៖ គិតចាប់តាំងពីការផ្ទុះឡើងកូវីដ១៩ នាក់ទីក្រុងវូហាន ខេត្តហ៊ប៉ី នាភាគកណ្ដាល ប្រទេសចិន កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់វេលាម៉ោង១១ ព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ មេរោគដ៏កាចសាហាវនេះ កំពុងតែរាតត្បាត នៅលើដែនដី និងប្រទេស ចំនួន២១៩ ដោយមានអ្នកឆ្លងសរុបជាង១៣៣,៦លាននាក់ ស្លាប់ជាង២,៩លាននាក់ និងជាសះស្បើយ ចំនួនជាង១០៧,៨លាននាក់។

រហូតមកដល់វេលាខាងលើនេះ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេបំផុត ដោយមានអ្នកឆ្លងសរុប ជាង៣១,៦លាននាក់ ស្លាប់ជាង៥៧២ ០០០នាក់ និងជាសះស្បើយ ជាង២៤,២លាននាក់។

ដោយឡែកប្រទេសដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ បន្ទាប់ពីអាមេរិក រួមមាន ប្រេស៊ីល ឥណ្ឌា បារាំង រុស្ស៊ី អង់គ្លេស អ៊ីតាលី តួកគី អេស្ប៉ាញ អាល្លឺម៉ង់…ជាដើម៕

Facebook Comments
Loading...