កូនតិរិច្ឆានយកដែកស្បែងវាយសម្លាប់ឪពុក ដោយចោទឪពុកមានគ្រូកាន់ហើយប៉ងសម្លាប់រូបគេមុន

0
764

បាត់ដំបង ៖ កូនតិរិច្ឆានយកដែកស្បែងវាយសម្លាប់ឪពុក ដោយចោទឪពុកមានគ្រូកាន់ហើយប៉ងសម្លាប់រូបគេមុន ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកព្រលឹមថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចក្រុមទី០១ ផ្ទះលេខ២០ស្ថិតក្នុងភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះប៊ុត សារ៉េត ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិ-ឃុំកើត ហេតុខាងលើ ហើយជនបង្កជាកូនប ង្កើតមានឈ្មោះប៊ុត សំណាង ភេទប្រុស អាយុ២៧ឆ្នាំបានធ្វើសកម្មភាពយក ដែកស្បែង វាយឪពុកបង្កើតខ្លួន បណ្តាលឱ្យស្លាប់ភ្លាមៗ នៅចំណុចកើតហេតុ។

បន្ទាប់ពីនគរបាលស្រុកបវេលបានឃាត់ខ្លួនជនសង័្សយខាងលើនាំ មកកាន់អធិការដ្ឋានស្រាវជ្រាវមក ជនសង័្សយបានឆ្លើយតាមបែបរវើរវាយថា ការវាយសម្លាប់ឪពុករបស់ខ្លួន បែបនេះ ដោយសារតែឪពុកខ្លួនមានគ្រូកាន់ ហើយមានបំណងសម្លាប់រូបគេ ទើបគេវាយសម្លាប់ឪពុកនេះជាមុន។ បច្ចប្បន្នសមត្ថកិច្ចនគរបាលបាន រៀបចំសំណុំរឿងបញ្ជូនជនសង័្សយមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

Facebook Comments
Loading...