រកឃើញ «វិជ្ជមានកូវីដ១៩»លើកម្មការិនីរោងចក្រ ឌីន ហាន់ នៅខណ្ឌមានជ័យចំនួន ១៣នាក់

0
651

ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹង របស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ បានរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ថ្មី ចំនួន៧៧នាក់ ដោយអាជ្ញាធរ បានបង្ហាញទាំងអត្តសញ្ញាណ និងទីលំនៅផងដែរ ។

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញដដែលបានសរសេរបញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន៧៧នាក់ មាន១៣នាក់ ជាកម្មការិនីរោងចក្រ ឌីន ហាន់ នៅខណ្ឌមានជ័យ។

នៅក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវអោយអ្នកធ្លាប់ពាក់ព័ន្ធ ប្រញាប់ទៅធ្វើតេស្ត និងដាក់ខ្លួនដាច់ដោយឡែក រយៈពេល១៤ថ្ងៃ៕

Facebook Comments
Loading...