បញ្ញា សិទ្ឋិ សុំឲ្យអ្នកលេងបណ្តាញសង្គមបង្ហាញនូវរូបភាពណាល្អៗជួយសង្គម និងមានការអបរំ ប្រសើរជាងហែកហួគ្នា

0
1093

ភ្នំពេញ ៖ មកដល់ពេលនេះ សុខភាពតារាចម្រៀងបញ្ញា សិទ្ឋិ ទទួលបានភាពប្រសើរឡើងហើយ ក្រោយសម្រាកព្យាបាលនៅមន្ទីរពេល រយៈពេលជាច្រើនថ្ងៃ។ ឆ្លៀតពេលកំពង់សម្រាកព្យាបាលមេរោគនេះ បញ្ញា សិទ្ឋិ បានបង្ហាញភាពឆ្លៀតវៃគឺថតជាវិដេអូ ទុករាល់សកម្មភាពដែល អ្នកជំងឺកូវីដត្រូវធ្វើបែបណាខ្លះពេលព្យាបាល ទុគ្រាន់ជាចំណេះដឹងដល់អ្នកផ្សេង ហើយក្នុងនោះផងដែរលោកក៍សុំឲ្យអ្នកលេងបណ្តាញសង្គមបង្ហាញនូវរូបភាពណាល្អៗជួយសង្គម និងមានការអបរំ ប្រសើរជាងហែកហួគ្នា។

ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះមានតារាជាច្រើន ដែលឆ្លងកូវីដ បានស្រាកស្រានជាសះស្បើយច្រើនពីជំងឺដ៍ កាចសាហាវមួយនេះ។ តារាជួរមុខ មួយចំនួននៅក្នុងប្រទេសកម្ពុជា ស្រាប់តែឆ្លងកើតវិជ្ជមានកូវីដ១៩ ដោយអ្នកណាៗ ក៍ភ្ញាក់ផ្អើលហើយព្រួយបារម្មណ៍ខ្លាំងបំផុត។ ពិសេសមិននឹកស្មានថា រលកទី៣ និងកូវីដ១៩នេះ បានបាចសាចយ៉ាងខ្លាំង ទាំងសង្គមតារា និងពលរដ្ឋទូទៅ។

ស្ថិតក្នុងស្ថានការណ៍នៃបញ្ហាប្រឈមនឹងជម្ងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា ដែលមានប្រជាជននិងមានអ្នកសិល្បៈជាច្រើនរូបបានឆ្លងជម្ងឺកូវីដ១៩ ជាបន្តបន្ទាប់លោក បញ្ញា សិទ្ធ ដែ​លជាតារាសម្ដែងនិងចម្រៀង ក៏បានពិនិត្យឃើញវិជ្ជមានកូវីត១៩ កាលពីពាក់កណ្តាលខែមីនា និងកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩នៅសណ្ឋាគារ The Great Duke។

លោកបញ្ញា សិទ្ឋិ បានបង្ហាញសារមិនសប្បាយចិត្តនោះទេ ឃើញផេក តារាលក់អនឡាញ ម្នាក់ដែលមហាជនស្គាល់ច្បាស់ដូចថ្ងៃ ប្រកែកគ្នាពេញហ្នឹងហើយLike Video ។ លោកថាជីវិតស្នេហា គួរកុំបង្ហាញគេ។ យើងមានផេកល្អៗ គួរបង្ហាញពីអ្វីដែលល្អ។ខ្ញុំឆ្ងល់ដែរ អោយតែនៅក្នុងសង្គមហ្វេសបុកអោយ តែមានរឿងឡាយ ជេរគ្នាឡើងអ្នកមើលណាស់ ខ្លះខមមិនតែស្ក។

លោកសុំអោយ បង្ហាញនូវរូបភាពណាល្អៗជួយសង្គម មានការអបរំ។ ដូចជាពេលនេះយើងកំពុង ប្រឈមកូវីដ ចឹងគួរនាំគ្នាប្រយុទ្ឋប្រឆាំងរដ្ឋយើងនិងសុខាភិបាលខំប្រឹងទប់ស្កាត់ទាំងយប់ថ្ងៃគួរយល់ផង៕

Facebook Comments
Loading...