កីឡាបរទេស ៖ ស្របពេលពិភពលោកទាំងមូលជួបវិបត្តិដោយការរាតត្បាតនៃជំងឹ COVID-19 ក្នុងយុទ្ធនាការជើងឯកអឺរ៉ុប European Championship 2020 ដែលនឹងចាប់ផ្តើមឡើងនៅខែមិថុនាខាងមុខនេះ ក្រោយទទួលបានការអនុម័តពី UEFAការប្តូរកីឡាករបាន ៥នាក់សម្រាប់១ក្រុម ដើម្បីជៀសវាងជួបបញ្ហារបួស និងបង្ខំចិត្តលេងទាំងឈឺចាប់នៅពេលប្តូរបានតែ ៣នាក់ក្នុង១ប្រកួតដូចពេលកន្លងមកនោះ។
ពឹ្រត្តិការណ៍ UEFA Euro 2020 ដែលត្រូវបានពន្យារពេលមកប្រកួតនៅឆ្នាំនេះ នឹងចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី១១ ខែមិថុនា និងបញ្ចប់ទៅវិញនៅថ្ងៃដូចគ្នា ក្នុងខែកក្កដា ឆ្នាំ២០២១ ហើយច្បាប់ថ្មីនេះដែរ ក៏អនុលោមតាម FIFA ដែលបានប្រើក្នុងព្រឹត្តិការណ៍ជម្រុះ World Cup 2022 បច្ចុប្បន្នដែលមានសុពលភាពរហូតដល់ខែមីនា ឆ្នាំ២០២២ ឯណោះ ហើយក៏នឹងត្រូវបានប្រើនៅក្នុងការប្រកួតពាន Nations League ជុំផ្តាច់ព្រ័ត្រនាខែតុលាខាងមុខ និងវគ្គជម្រុះសម្រាប់ខែមីនា ឆ្នាំ២០២២ ទៀតដែរ។
យោងតាមសេចក្តីថ្លែងការណ៍របស់ UEFA ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា «ច្បាប់ថ្មីត្រូវបានបង្កើតឡើង ស្របពេលពិភពលោកទាំងមូលជួបវិបត្តិដោយការរាតត្បាតនៃជំងឹ COVID-19 ក្នុងការជួយកីឡាករជៀសវាងជួបបញ្ហារបួស និងបង្ខំចិត្តលេងទាំងឈឺចាប់នៅពេលប្តូរបានតែ៣នាក់ក្នុង១ប្រកួត»។
គួរបញ្ជាក់ផងថា ពឹ្រត្តិការណ៍ UEFA Euro 2020 ដែលត្រូវបានពន្យារពេលមកប្រកួតនៅឆ្នាំនេះ នឹងចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី១១ ខែមិថុនា និងបញ្ចប់ទៅវិញនៅថ្ងៃដូចគ្នា ក្នុងខែកក្កដា ឆ្នាំ២០២១ ដែលមានព័រទុយហ្គាល់ជាក្រុមការពារជើងឯក និងបារាំង ជាជើងឯកចាស់កាលឆ្នាំ២០១៦៕
MKsOrb
[…]very couple of internet sites that take place to become detailed below, from our point of view are undoubtedly well worth checking out[…]
Random Email
[…]we came across a cool web-site that you may delight in. Take a appear should you want[…]
Link Shortener Website
[…]check below, are some entirely unrelated internet websites to ours, on the other hand, they’re most trustworthy sources that we use[…]
Comments are closed.