ប្រទេសថៃត្រៀមខ្លួនទទួលយកជនភៀសខ្លួន មីយ៉ាន់ម៉ា រាប់ពាន់នាក់

0
926

បរទេស ៖ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃបាននិយាយកាលពីថ្ងៃចន្ទថា ថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលជនភៀសខ្លួនមីយ៉ាន់ម៉ា ដែលកំពុងជួបការគំរាមកំហែង។ រដ្ឋាភិបាលថាមនុស្សរាប់ពាន់នាក់ទៀតនឹងឆ្លងកាត់ព្រំដែនចូលប្រទេសថៃ។ នេះបើតាមការឱ្យដឹងពី Nikkei Asia។

លោកប្រាយុទ្ធ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា៖ “យើងមិនចង់អោយមានការជម្លៀសចេញចូលទឹកដីរបស់យើងទេ ប៉ុន្តែយើងក៏ត្រូវគោរពសិទ្ធិមនុស្សផងដែរ” ។ លោកនាយករដ្ឋមន្រ្តីបានបន្ថែមថា៖ ”យើងបានរៀបចំតំបន់មួយសម្រាប់អ្នកឆ្លងចូលព្រំដែនប្រទេសយើង។ ចំពោះការរៀបចំទីជំរកសម្រាប់ជនភៀសខ្លួនយើងមិនទាន់បានគិតអំពីបញ្ហានេះនៅឡើយទេ” ។

មនុស្សជាច្រើនបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា នៅពេលដែលយោធាបង្កើនការបង្ក្រាបក្រុមបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។ នៅពេលនេះអ្នកភូមិកំពុងលាក់ខ្លួននៅក្នុងព្រៃខណៈដែលមនុស្សជាង ៣.០០០ នាក់បានឆ្លងទៅប្រទេសថៃដើម្បីជ្រកកោន។

គួរឱ្យដឹងថា ការវាយប្រហារតាមអាកាសមួយត្រូវបានធ្វើឡើងកាលពីថ្ងៃថ្ងៃអាទិត្ យដោយពួកយោធាប្រឆាំងនឹងទាហាន ការ៉ែន ដែលជាក្រុមប្រដាប់អាវុធឯករាជ្យធំបំផុតមួយរបស់មីយ៉ាន់ម៉ា។ ការទម្លាក់គ្រាប់បែកនេះ ជាការវាយប្រហារតាមអាកាសលើកដំបូងមិនធ្លាប់មានចាប់តាំងពីការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ខែកុម្ភៈ៕

Facebook Comments
Loading...