ស្ងាត់ៗរុស្ស៊ីបញ្ជូនផ្កាយរណបចំនួន៣៨គ្រឿងទៅកាន់ទីអវកាស

0
256

បរទេស ៖ រុស្ស៊ីបានប្រើប្រាស់ផ្កាយរណប Soyuz2.1 របស់ខ្លួន បញ្ជូនផ្កាយរណបចំនួន៣៨ មកពីប្រទេសចំនួន១៨ ឡើងទៅកាន់ទីអវកាស ប្រកបដោយជោគជ័យ។

ក្រុមហ៊ុនអវកាស Rosocsmos បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ថា រ៉ុក្កែត Soyuz2.1 បានបញ្ជូនផ្កាយរណបចំនួន៣៨គ្រឿង មកពី១៨ប្រទេស រួមមាន ផ្កាយរណបរបស់កូរ៉េខាងត្បូង, កាណាដា, អារ៉ាប៊ី សាអ៊ូឌីត, អាល្លឺម៉ង់, ប្រស៊ីល, អ៊ីតាលី… ជាដើមឡើងទៅកាន់ទីអវកាស ប្រកបដោយជោគជ័យ។ មីស៊ីល Soyuz-2.1b នេះ ធ្លាប់ប្រើប្រាស់បញ្ជូនផ្កាយរណបចំនួន៣៦គ្រឿង OneWeb របស់អង់គ្លេស ដោយបាញ់ចេញពីស្ថានីយ Vostochny នៅជាយក្រុង Uglegorsk កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។

ក្រុមហ៊ុនអវកាស Rosocsmos បានបន្ថែមថា ការបាញ់បញ្ជូនផ្កាយរណប នៅថ្ងៃទី២២ ខែមីនាឆ្នាំ២០២១នេះ បានកើតឡើង ក្រោយការពន្យារពេលជាច្រើនលើក។ រីឯផ្កាយរណបដែលបញ្ជូនទៅនាពេលនេះ មានរហូតដល់ទៅ៣៨គ្រឿង ដោយបាញ់ចេញពីទីតាំងអវកាស Baikonur ស្ថិតក្នុងតំបន់ប្រទេស Kazakhstan។

ក្រុមហ៊ុនអវកាស Rosocsmos បានបន្ថែមថា ក្នុងចំណោមផ្កាយរណប ត្រូវបានបញ្ជូនឡើងទៅកាន់ទីអវកាសនោះ មានផ្កាយរណប Challenge 1 ដែលជាផ្កាយរណបដំបូងគេបង្អស់ របស់ប្រទេសទុយនេស៊ី។ រីឯការបាញ់សាកល្បងលើកនេះ បានកើងឡើង ក្រោយការពន្យារពេលចំនួនពីរលើក ក្រោយរកឃើញមានបញ្ហាមួយចំនួន៕

Facebook Comments
Loading...