លោកម៉ាង ម៉ន ពីក្មេងហ្វឹកហាត់ប្រដាល់​ភ្លេចការរៀនសូត្រ តែបច្ចប្បន្ន​មាន​មោ​ទ​ន​ភាព​ដែល​បានបន្ត​មរតក​ក្បាច់​គុន​បុរាណខ្មែរពី​ដូនតា

0
852

ភ្នំពេញ ៖ លោកម៉ាង ម៉ន គ្រូបង្វឹកក្បាច់ខ្មែរបុរាណរបស់ក្លិប​វិស្វ​កម្ម​បច្ចេក​ទេស​ទ័ព​ជើង​​គោក​​ព្រែក​ឯង​​កីឡា ពីក្មេងស្រលាញ់វិស័យកីឡាប្រដាល់ពេក ហ្វឹកហាត់​ភ្លេច​ការរៀនសូត្រ​ក៍មាន តែបច្ចប្បន្ន​បាននឹង​កំ​ពុង មានមោទនភាពខ្លាំងដែល​បាន​បន្ត​មរតក​ក្បាច់​គុន​បុរាណខ្មែរពី​ដូនតា។

លោកម៉ាង ម៉ន ដែលមានទីលំនៅក្នុងភូមិចុងព្រែក សង្កាត់​ព្រែកឯង ខ័ណ្ឌមាន ជ័យ រាជធា​នីភ្នំពេញ បច្ចប្បន្នជា​ចៅ​ក្រម ​អាជ្ញា​កណ្តាល​​នៃ​សហព័ន្ធ​ប្រដា​ល់​កម្ពុជានិង​ជាគ្រូបង្វឹក​នៅ​ក្នុង ​ក្លិប​វិស្វ​កម្មបច្ចេក​ទេស​ទ័ព​ជើង​​គោក ​​ព្រែក​ឯង​​កីឡាដែលជា​ក្លិបខ្លាំង​មួយ​ក្នុង​ចំណោម​​​បណ្តា​​ក្លិប​​​ល្បី​ៗជា​ច្រើន​​​​ទៀត​នៅក្នុង ប្រទេសកម្ពុជា​​​​ដែល​កំ​ពុង​​​​​ប្រជែង ​គ្នា​​​​​យក​ភាព​ទាក់​ទាញ​​តាម​រយៈ​សិស្ស​​គុន​ឡើង​​​​បង្ហាញ​សមត្ថ​​ភាព លើសង្វៀន​តាម​ទួរទ​ស្សន៍​នានា​ នាពេលបច្ចប្បន្ន​នេះ។

លោកម៉ាង ម៉ន បានប្រាប់ឲ្យដឹងថា ការ​ជ្រើស​រើស​មុខ​របរ​ជា​កត្តា​ចាំ​បាច់​របស់​មនុស្ស​គ្រប់​រូប​ដែល​ត្រូវ​ ការ​ប្រាក់​ចំណូលដើម្បី​ទ្រទ្រង់​ជីវភាព​ ប៉ុន្តែ​បើ​និ​យា​យ​ពី​អ្នក​មាន​ចំណង់​ ចំណូល​ចិត្តប្រកប​មុខ​របរ​ជា​គ្រូ​ប្រ​ដាល់​វិញ​ពិត​ជា​ស្រណោះ​ខ្លួន​និង​ប្រ​ឈម​ ទៅ​នឹង​ជីវភាព​ដ៍​លំបាក​លំបិន​មិន​ខាន​។ ​លោកបន្តថាឆ្លងកាត់ជាគ្រូបង្វឹកជាង១០ឆ្នាំមក​នេះ លោក​មាន​បទពិសោទ្ធ ពីការលំបាកខ្លាំងណាស់ ហើយ​បើអ្នកណា​ស្រឡាញ់​ចូល​ចិត្ត​មុខ​របរ​ នេះ​គប្បី​កុំ​នឹក​ស្រម៉ៃថា អាច​រក​ប្រាក់​ចំណូល​ឲ្យ​បាន​ធ្វើអ្នកមាន នោះ​ពិត​ជា​គ្មាន​សង្ឈឹម​នោះ​ឡើយ​ ពី​ព្រោះ​វា​មិន​មែន​ជា​ជំនួញនោះទេ តែ​វាគ្រាន់ជា​​ការ​កំសាន្ត​និង​​អាចជួយ ​ទ្រទ្រង់​មរតក​វប្បធម៌​ក្បាច់​គុន​បុរាណ​ខ្មែរពីដូនតា តរៀងមក​តែ​ប៉ុណ្ណោះ​។​

គ្រូបង្វឹកក្លិបព្រែ​កឯ​ង​កីឡារូបនេះ ​បាន​ប្រាប់ឲ្យដឹងទៀត​ថាបើ​និយាយ​ពី​ប្រវត្តិ​តស៊ូ ក្នុង​វិស័យកីឡាប្រដាល់ក្បាច់ខ្មែរបុរាណនេះ ​ពី​ក្មេងស្រលាញ់វិស័យកីឡាប្រដាល់ពេក ហ្វឹកហាត់​ភ្លេចការរៀនសូត្រ​ក៍មានគឺលំបាកខ្លាំងណាស់ ហើយមកចាប់​​ផ្តើមធ្វើជាគ្រូបង្វឹក​ដំបូងក្នុង​ពិភ​ព​​ប្រ​ដាល់នាឆ្នាំ២០០១ទៀត ​ក៍លំបាកខ្លាំងផងដែរ វា​ហាក់​បី​ដូច​ជា​ម្តង​លេច​ម្តង​អណ្តែត​ទៅ​ តាម​ខ្សល់​ហើយ​ពេល​ខ្លះ​ដែល​លំ​បាក​ខាង​ជីវភាព​មែន​ទែនលោក​បង្ខំ​ចិត្ត​ចង់​លា​ ឈប់​ពីវិស័យកីឡា​ប្រ​ដាល់គុនខ្មែរ​ខ្លះ​ដែរ​ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​វាគ្រាន់បើជាង​មុន​ច្រើន​ ដោយលោកមាន​ប្រុស៦នាក់​សុទ្ធ​តែ ជាកីឡាករប្រដាល់ក្បាច់ខ្មែរបុរាណទាំងអស់ ហើយលោកតាំងចិត្ត​ថា​នឹង​បន្ត​ជា​ គ្រូ​ប្រ​ដាល់​ជា​រៀង​រហូត​ទោះ​បី​មាន​ជីវ​ភាព​លំបាក​ក៍​ដោយ​។​​

ស្ថាន​ភាព​ជីវភាព​របស់​លោក​ ម៉ាង ម៉ន ​បច្ចប្បន្ន​គឺ​មាន​កូន​សិស្ស​ជាង១០នាក់អាច​ប្រកួត​បាន​ទាំង​អស់ហើយ​ក្នុង​មួយ​សប្តាហ៍​មានកូនសិស្សលោកឡើង​ប្រកួត​មិនដែល​លួសពេល ឡើយ​​។ ​ដោយសារតែរៀងរាល់សប្តារ៍​ខ្វះកូនសិស្សឡើងប្រកួត​នៅតាមសង្វៀន​ទួរទ​ស្ស​ន៍នា​នានោះ​​ ក្លិប​វិស្វ​កម្ម​បច្ចេក​ទេស​ទ័ព​ជើង​​គោក​​ព្រែក​ឯង​​កីឡា ​របស់​លោក​ទទួល​សិស្ស​ឱ្យ​ចូល​ហ្វឹក​ហា​ត់​ដោយ​មិន​យក​កម្រៃ​ឡើយ ​និ​យា​យ​រួម​ឱ្យ​តែ​មាន​ចិត្ត​ស្រឡាញ់​​វិស័យកីឡា​ប្រដាល់​លោក​ពេញ​ចិត្ត​​ទទួល​ជា​និច្ច។

លោក​បញ្ជាក់​ថា លោក​​មិនមាន​​បំណង​​ប្តូរ​​​​អាជីព​​ជា​​គ្រូ​​បង្វឹក​​​​ឡើយ​​ ដោយ​សារ​​​តែ​រូប​លោក​​មាន​​​ជំនាញ​​​ច្បាស់​លាស់​​​តែ​​លើ​​អាជីព​​​ប្រដាល់​​​មួយនេះ។ (ជីវិត​របស់​ខ្ញុំ​ក្នុង​ជាតិ​នេះ​គឺដើម្បី​តែ​កីឡា​មួយ​គត់ ព្រោះ​ខ្ញុំ​ស្រលាញ់អាជីបជាគ្រូបង្វឹក ​​គណៈ​កម្មការ​ចៅ​ក្រម និង​ជា​អាជ្ញា​កណ្ដាលនេះ​ណាស់ ដរាប​ណា​ខ្ញុំ​មាន​ជីវិត ខ្ញុំ​​នៅ​តែ​ស៊ូ​ធ្វើ​ការ​ងារ​នេះ​រហូត)៕

Exif_JPEG_PICTURE
Facebook Comments
Loading...