លោកស្រី ឱ វណ្ណឌីន ថាវីរុសកូវីដ-១៩​ កំពុងតែវ៉ៃលុកយើងហើយ​ សូម្បីតែកុមារអាយុ​ ៦ឆ្នាំក៏វាមិនលើកលែងឱ្យដែរ

0
679

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា វីរុសកូវីដ-១៩​ កំពុងតែវ៉ៃលុកយើងហើយ​ សូម្បីតែកុមារអាយុ​ ៦ឆ្នាំក៏វាមិនលើកលែងឱ្យដែរបញ្ហាសំខាន់របស់បុគ្គលគ្រប់រូបដែលជាមនុស្សពេញវ័យនៅពេលនេះ​ តើយើងត្រូវចូលរួមធ្វើអ្វីខ្លះ​ ដើម្បីកុំឱ្យមានការចម្លងបន្តគ្នាបែបនេះ​ បើសូម្បីកូនតូចៗ​ ក៏ឆ្លងដែរហើយនៅពេលនេះ? គ្មានអ្វីដែលល្អប្រសើរជាងការនៅផ្ទះ​ កុំចេញក្រៅផ្ទះ​ បើមិនចាំបាច់​ បើចាំបាច់ត្រូវចេញ​ សុំអនុវត្តន៍វិធានការ​ ៣ការពារ​ និង​ ៣កុំ​ ដែលបានដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្ត្រី​ ឱ្យអនុវត្តន៍ទាំងអស់គ្នា​ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត​ អ្នកនៅភ្នំពេញសូមកុំចេញទៅខេត្ត​ អ្នកនៅខេត្តសូមកុំទាន់អាលចូលមកភ្នំពេញ​ អ្នកដែលត្រូវធ្វើចត្តាឡីស័កចំនួន​ ១៤ថ្ងៃ​ សូមគោរពអនុវត្តន៍ឱ្យបានត្រឹមត្រូវជាទីបំផុត​ ផ្អាកឫពន្យាពេលការជួបជុំគ្នាជាចាំបាច់​ និងនាំគ្នាធ្វើការពីផ្ទះតាមអនឡាញ​ សាមគ្គីគ្នា​ ជួយអប់រំគ្នាក្នុងគ្រួសារនិមួយៗ​ (សុខចិត្តទ្រាំលំបាកនៅពេលនេះសិនជាជាងការលំបាកហួសប្រមាណនៅពេលខាងមុខប្រសិនបើយើងមិនចូលរួម​ ៣ការពារ​ និង​៣កុំទេនោះ​)​ ទើបយើងអាចឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះទាំងអស់គ្នាបាន។

ខ្ញុំសូមផ្ញើរជូននូវការជូនពរដល់កុមារាតូចនេះ​ សូមឱ្យកូនបានជាសះស្បើយបានឆាប់ៗ​ និងជូនពរដល់បងប្អូនអ្នកដែលឆ្លងរួចហើយទាំងអស់ឱ្យឆ្លងកាត់ដំណាក់វ៉ៃលុករបស់សត្រូវអត់ស្រមោលវិលមករកការជាសះស្បើយឆាប់ៗ​ និងអ្នកដែលមិនទាន់ឆ្លង​ សុំកុំឱ្យមានការឆ្លងបន្តគ្នាឱ្យសោះ​ មានសុខភាពល្អ​ រួមគ្នាវ៉ៃបកសត្រូវមើលមិនឃើញនេះ​ ដោយអាវុធ​ ៣ការពារ​ និង​៣កុំ​៕

Facebook Comments
Loading...