៤ក្រុមដែលជួបគ្នាសងសឹកក្នុងពានរង្វាន់ UEFA Champions League នាវគ្គ៨ក្រុមចុងក្រោយ

0
214

កីឡាបរទេស ៖ ការចាប់ឆ្នោតពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយរដូវកាលឆ្នាំ២០២០ និង២០២១នេះបានរកឃើញហើយក្នុងនោះក្រុម Real Madrid ប៉ះក្រុមLiverpool ក្រុមFC Porto ប៉ះក្រុមតោខៀវ Che​lsea ខណៈក្រុម Man City ប៉ះក្រុម Dortmund ហើយក្រុម Bayern ប៉ះក្រុម Paris Saint-Germain ។

ក្រុមទាំង៨ដែលចាប់ឆ្នោតជួបគ្នានេះមាន២គុអាចនិយាយបានថាជាគូសងសឹកគ្នាផងដែរក្នុងនោះក្រុមLiverpool ដែលជាជើងឯក UEFA Champions Leag​ue ឆ្នាំ២០១៩ ត្រូវបានចាប់ឆ្នោតប៉ះគូប្រជែងចាស់ដែលធ្លាប់ចាញ់នៅវគ្គផ្តាច់ព្រ័ត្រកាលឆ្នាំ២០១៨ គឺក្រុមReal Madrid សម្រាប់វគ្គ៨ក្រុមចុងក្រោយនារដូវកាលនេះ ខណៈក្រុមការពារតំណែងជើងឯកឆ្នាំចាស់ Bayern Munich ត្រូវប៉ះក្រុម Paris Sain​t-Germain ដែលបានយកឈ្នះ ១-០ កាលខែសីហា ឆ្នាំ២០២០។

ដូចគ្នានោះដែរក្រុម Manchester City ក៏ត្រូវប៉ះគូប្រជែងក្រុម Borussia Dortm​und របស់អាល្លឺម៉ង់ផងដែរ ដែលមានអតីតកីឡាករយុវនជនរបស់ខ្លួន Jadon Sancho រួមជាមួយតារាជើងស៊ុត Erling Haaland ផងដែរ នៅពេលដែលក្រុមតោខៀវ Chelsea ត្រូវប៉ះក្រុម FC Porto ដែលបានទម្លាក់សេះបង្កង់ Juventus ពីក្នុងវគ្គ ១៦ក្រុមចុងក្រោយថ្មីៗនេះ។

គួរបញ្ជាក់ផងថា នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺជាការជួបគ្នារវាងក្រុមឈ្នះគូ Real Madrid ប៉ះក្រុម Liverpool ទល់នឹងក្រុមឈ្នះរវាង FC Porto ប៉ះក្រុមតោខៀវ Chelsea នៅពេលដែល ១គូទៀតគឺជាជ័យជម្នះរវាងក្រុម Man City ប៉ះក្រុម Dortmund ទល់នឹងក្រុមឈ្នះរវាង Bayern ប៉ះក្រុម Paris។ សម្រាប់ការប្រកួតទាំងពីរជើងក្នុងវគ្គ ១/៤ នេះដែរ នឹងធ្វើឡើងនៅថ្ងៃទី០៦-០៧ និងថ្ងៃទី១៣-១៤ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ៕

Facebook Comments
Loading...