ការសុំទោសរបស់លោក ផែង វណ្ណៈ ត្រូវបានព្រះសង្ឃ និងអ្នកលេងបណ្ដេញសង្គមថាសម្ដីសុំទោសបែបឈ្លើយ

0
208

ភ្នំពេញ ៖ ក្រោយពេលជេរប្រមាថកាតទានដល់ព្រះសង្ឃ ហើយត្រូវក្រសួងព័ត៌មាន ដកហូតអាជ្ញាប័ណ្ណរួចមក លោក ផែង វណ្ណៈ បានសុំទោសជាសាធារណៈ ប៉ុន្ដែពាក្យពេចរ៍នោះ ទាំងព្រះសង្ឃ និងអ្នកលេងបណ្ដេញសង្គម មិនអាចទទួលយកបាន ចំពោះពាក្យគ្មានការគោរព «បុគ្គលសង្ឃ» រហូតអ្នកខ្លះបានលើកឡើងថា ជាសម្ដីសុំទោសបែបឈ្លើយ។

ក្រុមអ្នកលេងបណ្ដាញសង្គម បានសរសេរថា មានតែអ្នកធ្លាប់រស់ដោយបាយបាត្រ សង្វាតវិជ្ជាទេ ទើបដឹងថា ការទូន្មានប្រៀនប្រដៅរបស់លោកគ្រូ ចំពោះសិស្សគណលំបាកប៉ុនណា។ ប៉ុន្ដែចំពោះបុគ្គល ផែង វណ្ណៈ សូម្បីតែកូនរបស់គាត់ ត្រឹមតែពីរទៅបីនាក់ពិបាកអប់រំហើយ។ តើគាត់អាចដឹងពីការលំបាករបស់ព្រះសង្ឃដែលជាគ្រូយ៉ាងម្តេចបាន?។

លោក ជាម ចន្នី បានលើកឡើងថា ខ្ញុំសូមសួរបងប្អូនដោយខ្លីចុះថា តើបងប្អូនមានដែលឮគេនិយាយថា កូនដែលម៉ែឪ ស្តីនិយាយលែងបាន ក៏យកទៅផ្ញើនឹងព្រះសង្ឃឲ្យជួយទូន្មានទេ? សំណួរនេះ ខ្ញុំមិនសំដៅថា ព្រះសង្ឃសុទ្ធតែជាកូនដែលឪពុកម្តាយ ប្រដៅលែងបាននោះទេ។ ប៉ុន្ដែមានព្រះសង្ឃខ្លះក៏មានអតីតជាកូន មិនស្តាប់ដំបូន្មានឪពុកម្តាយដែរ។

លោក ជាម ចន្នី បានបន្ដថា ដូច្នេះការដែលទូន្មានមនុស្សធំពេញវ័យ ហើយធ្លាប់មានអតីតកាលមិនល្អ ឲ្យទៅជាសង្ឃ ឬក៏ជាមនុស្សល្អនោះ វាមិនមែនជាការងាយស្រួលនោះទេ។ បើទូន្មានកូនគេឲ្យបានក្លាយជាមនុស្សល្អ គេក៏សរសើរតិចតួចថា គ្រាន់បើដែរតើលោកគ្រូនេះ។ ផ្ទុយទៅវិញ បើទូន្មានប្រៀនប្រដៅកូនគេមិនបាន គេក៏ស្តីបន្ទោសទៅលោកដដែល ខណៈខ្លួនឯងជាឪពុក ម្តាយ និយាយស្តីកូនខ្លួនឯងមិនបានផងនោះ។

លោក ជាម ចន្នី បានបន្ដថា ករណីព្រះអង្គពិន សែម ថ្វីត្បិតតែខុសបន្តិចក៏ពិតមែន តែមិនដល់ថ្នាក់ប្រមាថ «ក្បាលធ្លាក់ដល់ដី» ដូចបុគ្គលពាល ផែង វណ្ណៈ នោះដែរ។ ជាងនេះទៅទៀត ព្រះអង្គ ក៏បានសន្យាថា នឹងកែប្រែហើយដែរ៕

Facebook Comments
Loading...