លោកសុខ សម្បត្តិ អញ្ជើញចែកសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនដល់ក្រុមគ្រូពេទ្យ កម្លាំងសមត្ថកិច្ចប្រចាំការនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ

0
149

ភ្នំពេញ ៖ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ រូមនិងមន្ត្រីសាលាខណ្ឌ បានអញ្ជើញចែកសម្ភារៈការពារទប់ស្កាត់ជម្ងឺកូវីដ-១៩ និងគ្រឿងឧបភោគបរិភោគជូនដល់ក្រុមគ្រូពេទ្យ កម្លាំងប៉ូលិសស្នងការក្រុង ប៉ូលិសខណ្ឌ និងកម្លាំងកងរាជអាវុធហត្ថដែលប្រចាំការនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះលោកសុខ សម្បត្តិ បានអរគុណដល់ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តឡីស័ករាជធានីភ្នំពេញនេះ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការព្យាបាលនិងទប់ស្កាត់តាំងពីចាប់ផ្តើមរហូតមកដល់ពេលនេះ ទន្ទឹមនិងនេះក្រុមគ្រូពេទ្យ កម្លាំងប៉ូលិស កម្លាំងកងរាជអាវុធហត្ថក៍ត្រូវមើលថែរទាំនិងប្រុងប្រយ័ត្នខ្លួនឯងឲ្យបានខ្ពស់ផងដែរពីកាការពារអំពីជំងឺដ៍កាចសាហាវនេះ។

អំណោយដែលចែកជូនក្រុមគ្រូពេទ្យក្នុងមណ្ឌលចត្តឡីស័កនាពេលនោះរួមមាន១ ម៉ាសពេទ្យ១កេះធំស្មើរ១០០០M ២ទឹកសុទ្ធ៥០កេះ ៣មី១០កេះតូច ៤ម៉ាស៤ស្រទាប់១កេះធំស្មើរ២៥០០M ៥នំសាច់ជ្រូកផាត់១កេះ ៦កង្ហា២០គ្រឿង។ចំណែកកម្លាំងប៉ូលិសស្នងការក្រុងភ្នំពេញដែលឈរជើងការពារក្នុងមណ្ឌលចត្តឡីស័កនេះរួមមាន១ ទឹកសុទ្ធ២០កេះ ៣មី១០កេះតូច ៤ម៉ាស៤ស្រទាប់១កេះធំស្មើរ២៥០០M ៥កង្ហា០៥គ្រឿង ៦មី១០កេះតូច។

ដោយឡែកប៉ូលិសខណ្ឌដែលប្រចាំការនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ រួមមានទី១ ទឹកសុទ្ធ១៥កេះ ទី២មី១០កេះតូច ទី៣ម៉ាស៤ស្រទាប់១កេះធំស្មើរ២៥០០M ទី៤កង្ហា០៥គ្រឿង ទី៥មី៥កេះតូច ទី៦ម៉ាសពេទ្យ៥ប្រអប់ស្មើរ៥០M។ រីឯកម្លាំងកងរាជអាវុធហត្ថប្រចាំការនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ រួមមានទី១ ទឹកសុទ្ធ១៥កេះ ទី២មី១០កេះតូច ទី៣ម៉ាស៤ស្រទាប់១កេះធំស្មើរ២៥០០M ទី៤កង្ហា០៥គ្រឿង ទី៥មី៥កេះតូច ទី៦ម៉ាសពេទ្យ៥ប្រអប់ស្មើរ៥០M៕

Facebook Comments
Loading...