យុវជនឈាមរាវម្នាក់ស្លាប់បន្ទាប់ពីបង្ហោះម៉ូតូ ជ្រុលទៅចូលក្រោមឡានដឹកស្រាបៀរ GANZBERG

0
838

សៀមរាប ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោយជិះម៉ូតូបង្ហោះកង់មុខ ហោះទៅចូលឡានដឹកស្រារ GANZBERG កាលពីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិគោកឬស្សីត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាយុវជនរងគ្រោះនេះឈ្មោះមុំ ធាវី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកំពង់គ១ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បានបង្ហោះម៉ូតូចូលក្រោមរថយន្តម៉ាកកូរ៉េ ក្រុមហ៊ុនស្រាបៀរ GANZBERG ពាក់ស្លាកលេខ ភ្នំពេញ 3E.3036 បញ្ច្រាសទិសគ្នា។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខសៀមរាប1AE.6849 បើកបរដោយយុវជនរងគ្រោះខាងលើ ដែលបានបង្ហោះម៉ូតូចូលក្រោមរថយន្តម៉ាកកូរ៉េ ក្រុមហ៊ុនស្រាបៀរ GANZBERG ពាក់ស្លាកលេខ ភ្នំពេញ 3E.3036 បញ្ច្រាសទិសគ្នាពីជើងទៅត្បូង អ្នកបើកបររត់គេចខ្លួន) បណ្ដាលអោយស្លាប់តែម្ដង។

ក្រោយកើតហេតុម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការស្រុក រងចាំដោះស្រាយគ្នានាពេលក្រោយ ចំណែកសាកសពប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...