ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទករណីជួញដូរគ្រឿងញៀនខុសច្បាប់

0
657

កំពង់ស្ពឺ ៖ សង្ស័យ៣នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ ឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិស្តុកអក ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ឆុំ សំរិត ភេទប្រុស អាយុ២៨ឆ្នាំ ទី២-ឈ្មោះ នៅ វាសនា ភេទប្រុស អាយុ២០ឆ្នាំ ទាំង២នាក់នៅភូមិស្ដុកអក ឃុំចាន់សែន ស្រុកឧដុង្គ ទី៣-ឈ្មោះ ផន រ៉ូត ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ។

ក្នុងការឃាត់ខ្លួននោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម៉្សៅក្រាមពណ៌ សថ្លា សង្ស័យជាគ្រឿងញៀន ៦កញ្ចប់តូច, ម៉ូតូ១គ្រឿង, ទូរស័ព្ទដៃ១គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ក្រុមជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

Facebook Comments
Loading...