អបអរសាទរ! ថ្ងៃនេះជាសះស្បើយកើនច្រើនចំនួន៨៣នាក់ រីឯវិជ្ជមានថយចុះត្រឹមចំនួន២០នាក់

0
199

ភ្នំពេញ ៖ ថ្ងៃនេះក្រសួងប្រកាស រកឃើញករណីវិជ្ជមាន២០នាក់ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ១៨នាក់) អ្នកដំណើរពីបរទេស១នាក់ ពលករមកពីថៃ១នាក់ និងមានអ្នកជាសះស្បើយចំនួន៨៣នាក់។ យោងតាសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល បានអោយដឹងថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១ ក្រសួងប្រកាស រកឃើញករណីវិជ្ជមាន២០នាក់ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ១៨នាក់) អ្នកដំណើរពីបរទេស១នាក់ ពលករមកពីថៃ១នាក់ និងមានអ្នកជាសះស្បើយចំនួន៨៤នាក់។

សូមបញ្ជាក់ថា កម្ពុជារកឃើញអ្នកមានវីរុសកូវីដ១៩ ចំនួន១៣២៥នាក់, ក្នុងនោះជាសះស្បើយចំនួន៧៣០នាក់, កំពុងសម្រាកព្យាបាលចំនួន៥៩២នាក់ និងមានអ្នកស្លាប់ចំនួន១នាក់៕

Facebook Comments
Loading...